ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរក្រុងច្បារមនដឹកនាំកម្លាំង និងសហការជាមួយកងរាជអាវុធហត្ថក្រុងច្បារមន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៧និង១០នាទី បានចុះបង្ក្រាបក្រុមយុវជនឈាមរាវឥតកេរ្តិ៍ខ្មាស នាំគ្នាមករួមភេទតាមទីសាធារណៈ និងជក់គ្រឿងញៀន នៅចំណតរថយន្តមួយកន្លែង ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ។
ការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចធ្វើការឃាត់យុវជនចំនួន៦នាក់ ពីបទល្មើសអាសអាភាស ដើម្បីយកមកធ្វើការអប់រំណែនាំ ដោយក្នុងនោះមាននារី៣នាក់ ដែលយកទីសាធារណៈធ្វើជាផ្ទះ ជាកន្លែងរួមភេទ និងជក់គ្រឿងញៀន ទៅទីតាំងបែនឡាន ឈ្មោះ ឈួន គីមសាន ស្ថិតនៅចំណុចខាងលើ៕
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment