កុំកុំ ចូវ យុនហ្វាត ​ទិនហ្វី និង Aaron Kwok ត្រៀម​​ប្រកួត​គ្នា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

Advertisements
ខ្សែ​ភាពយន្ត​ធំ​ៗ​ជា​ច្រើន​ពី​តារា​កំពូល​ៗ​នៅ​ចិន បាន​ត្រៀម​ចេញ​បញ្ចាំង​ព្រម​ៗ​គ្នា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ។ ក្នុង​នោះ​រួម​មាន “The Monkey King 2” , “Crouching Tiger, Hidden Dragon: Sword of Destiny” , “From Vegas to Macau III” និង “The Mermaid” ។ ភាពយន្ត​ទាំង​៤​នេះ នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ លើ​តារាង​ចំណូល​ភាពយន្ត Box Office ចិន​នៅ​ពេល​ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែ​កុម្ភៈ ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន។
ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​៤​ខាង​លើ “The Monkey King 2” ដែល​ជា​វគ្គ​បន្ត​ពី​កំពូល​ភាពយន្ត​ចិន​ក្នុង​ឆ្នាំ​២០១៤ “The Monkey King” ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​​មាន​ប្រៀប​ច្រើន​ជាង​គេ ខណៈ​ដែល​ភាពយន្ត​នេះ​បាន​ទទួល​សិទ្ធ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន IMAX ទូទាំង​ប្រទេស​ចិន ដែល​មាន​ន័យ​ថា​រោងភាពយន្ត IMAX ជាង​២០០ នៅ​ចិន​នឹង​ចាក់​បញ្ចាំង​តែ​ភាពយន្ត​នេះ​ប៉ុណ្ណោះ។ ប្រភព​ផ្ទៃ​ក្នុង​និយាយ​ថា ភាពយន្ត​បែប​ព្រេង​និទាន​នេះ​នឹង​អាច​រក​ចំណូល​យ៉ាង​តិច ៣០លាន​ដុល្លារ លើស​ខ្សែ​ភាពយន្ត​ដទៃ។ “The Monkey King 2” ដែល​នឹង​បញ្ចាំង​ជា​លក្ខណៈ 3D ចូល​រួម​សម្ដែង​​ដោយ Aaron Kwok ជា​តួ ស៊ុន អ៊ូខុង (ជំនួស កុំកុំ​ ក្នុង​វគ្គ​១) និង Gong Li ជា​​តួ​បិសាច​ឆ្អឹង​ស។ មាន​សង្ឃឹម​ជោគជ័យ​ច្រើន​ជាង​គេ​បន្តិច​មែន ប៉ុន្តែ​ភាពយន្ត​ដែល​ជា​គូ​ប្រជែង​ផ្សេង​ៗ​ទៀត​ក៏​ខ្លាំង​ៗ​មិន​ធម្មតា​ដែរ។ “Crouching Tiger, Hidden Dragon: Sword of Destiny” គឺ​ជា​ភាពយន្ត​ដែល​បាន​ចេញ​វគ្គ​មួយ​កាល​ពី​ឆ្នាំ​២០០០ និង​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ចិន​និង​បស្ចិម​ប្រទេស ដោយ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ក្បាច់​គុន​ដូច​ជា Michelle Yeoh និង Donnie Yen (កុំកុំ)។ ភាពយន្ត​ស្ដេច​ល្បែង “From Vegas to Macau 3” វិញ​មាន​ចូលរួម​សម្ដែង​ដោយ ចូវ យុនហ្វាត, លី តឺហួ, Jacky Cheung និង Nick Cheung។ ដោយ​ឡែក “The Mermaid” គឺ​ជា​ស្នាដៃ​ដឹក​នាំ​ថ្មី​របស់​តារា​កំប្លែង​ Stephen Chow (ទិនហ្វី) ដែល​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​មក​ហើយ។
“From Vegas to Macau 3”
“The Mermaid”
“Crouching Tiger, Hidden Dragon: Sword of Destiny”
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment