ការស្រាវជ្រាវរកឃើញថា ការចំណាយ លុយទិញ របស់ឲ្យមនុស្សយើងស្រលាញ់ អាចកាត់បន្ថយជម្ងឺលើសឈាមបាន

Advertisements
យោងទៅតាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត ដែលធ្វើការសិក្សាពីការកើនឡើងនៃ សំពាធឈាមរបស់មនុស្សបានអោយដឹងថា នៅពេលដែលយើធ្វើ ការបរិចាកឫក៏ចំនាយលុយទិញអ្វីផ្សេងៗ អោយមនុស្ស ដែលយើងស្រលាញ់អាចកាត់ បន្ថយគ្រោះថ្នាក់ដោយ ជម្ងឺលើសឈាមបាន។ គេបានធ្វើការសិក្សា លើមនុស្សជំទង់ និងមនុស្សចាស់ចំនួន៥៥ នាក់។ គេបានធ្វើការសិក្សាលើកត្តាមួយចំនួន លើមនុស្សទាំងនោះ ដែលកត្តាទាំនោះរួមមានកត្តាសង្គម និងការរស់នៅរបស់ពួកគេ។ ក្រោយពីការសិក្សារយៈពេល៥ឆ្នាំនេះ គេបានរកឃើញថា អ្នកដែលទទួលបានការជួយពីអ្នកដ៏ទៃ អាចរស់នៅបានយូរមាន ចំនួនទៅដល់៤៤%។ គេក៏បានធ្វើការសិក្សាបន្តទៀត ដោយគេបានផ្តល់លុយចំនួន៤០ដុល្លារក្នុង១សប្តាហ៍ រយៈពេល៣សប្តាហ៍ ទៅមនុស្សចាស់ៗ១២៨នាក់ ដែលមានអាយុចាប់ពី ៦៥ទៅ៨៥ឆ្នាំ។ គេអោយពួកគាត់យកលុយនេះ ទៅចំនាយលើអ្វី ដែលគាត់ចង់ធ្វើតែពួកគាត់ គ្រាន់តែផ្តល់បង្កាន់ដៃថ្លៃ ដែលគាត់ចំនាយដល់មន្ទីរស្រាវជ្រាវវិញ ហើយអ្នកធ្វើការស្រាវជ្រាវទាំងនោះបានធ្វើការ ត្រួតពិនិត្យសំពាធឈាមពួកគាត់តាំងពីមុនពេល ខណៈពេល និងក្រោយពេលសិក្សា។ នៅពេលពួកគាត់ចំនាយលុយ ទាំងនោះអ្នកខ្លះចំនាយលុយទាំងនោះសម្រាប់ខ្លួន​ឯង តែចំនែកអ្នកខ្លះវិញគឺ​គាត់ចំនាយប្រាក់ ដើម្បីអោយអ្នកដ៏ទៃ។ លទ្ធផលនៃការត្រួតពិនិត្យឈាម របស់អ្នកទាំង២ប្រភេទមានភាពខុសគ្នា។ អ្នកដែលធ្វើការចំនាយប្រាក់សម្រាប់ ខ្លួនឯងសំពាធឈាមរបស់គាត់ គឺគ្មានការផ្លាស់ប្តូរអ្វីនោះឡើយ តែខុសពីអ្នកដែលធ្វើការចំនាយលុយ សម្រាប់អ្នកដ៏ទៃគឺសំពាធឈាមរបស់ពួកគាត់ មានសភាពល្អប្រសើរជាងមុន។ ជាចុងក្រោយក្រុមអ្នកដែលធ្វើការស្រាវជ្រាវបាន ធ្វើការសន្និដ្ឋានជាសរុបមកថា អ្នកដែលចំនាយលុយ ដែលគេមាន យកទៅជួយអ្នកដ៏ទៃ ឫក៏ទិញអ្វីជូនអ្នកដែលគេស្រលាញ់នោះ គឺអាចកាត់បន្ថយការកើតឡើង នៃជម្ងឺលើសឈាមបាន៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment