ការ​ប្រើប្រាស់​ស្រោមអនាម័យ​ប្លែកៗ

Advertisements

សិច​គឺជា​សកម្មភាព​ដែល​ត្រូវ​ បាន​គេ​យក​មក​ធ្វើ​អាជីវកម្ម​គ្រប់​រូបភាព។ ដូច​គ្នា​នេះ ស្រោមអនាម័យ​សម្រាប់​បុរស​ក៏​ត្រូវ​បាន​ផលិត​ជាច្រើន​ប្រភេទ​ដែរ ដូចជា​ស្រោមអនាម័យ​គ្រឿម ស្រោមអនាម័យ​ បន្លា ស្រោមអនាម័យ​ជាតិ​ហ្វូស្វ័រ​ដែល​ភ្លឺ​នៅ​ទី​ងងឹត និង​ស្រោមអនាម័យ​មាន​រូបរាង​ប្លែកៗ​ផ្សេង​ទៀត។ស្រោម​ដែល​មាន​រូបរាង​ ប្លែកៗ​នោះ​ត្រូវ​បាន​គេ​ផលិត​ក្នុង​គោលបំណង​បង្កើន​ភាព​ស្រើបស្រាល​ និង​ដុតរោល​អារម្មណ៍​សិច​ឲ្យ​កាន់តែ​ខ្លាំង ហើយ​ជាទូទៅ​វា​មាន​តម្លៃ​ថ្លៃ​ជាង​ស្រោមអនាម័យ​ធម្មតា​៣​ដង។ការ​ប្រើប្រាស់​ស្រោមអនាម័យ​ប្លែកៗប្រភេទ​ស្រោម​ទាំងនេះ​អាច​ប្រើ​ពេល​រួមភេទ​ដោយ​ការ​ស៊ក​បញ្ចូល​លិង្គ​ក្នុង​យោនី ដើម្បី​បង្កើន​ភាព​សប្បាយ ប៉ុន្តែ​ភាគច្រើន​វា​មិន​មាន​គុណភាព​ការងារ​ជំងឺ​កាមរោគ និង​ពន្យារកំណើត​ឡើយ។ការ​រួមភេទ​តាម​រន្ធគូថ និង​ការ​រួមភេទ​តាម​មាត់​ដាច់ខាត​មិន​គួរ​អនុវត្ត​ទេ​ពេល​ប្រើ​ស្រោម​បែប​នេះ។ស្រោមអនាម័យ​ធម្មតា​មាន​កម្រិត​ធន់​ខ្ពស់​ជាងស្រោមអនាម័យ​ធម្មតា ​មាន​ភាព​ធន់ និង​គុណភាព​ការពារ​ជំងឺ​បាន​ច្រើន​ជាង​ស្រោមអនាម័យ​ស៊េរី​ប្លែកៗ។ ខាង​ក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរ​ស្វែងយល់​ទាក់ទង​នឹង​ស្រោមអនាម័យ​ ពិសេសៗ​ទាំងនេះ។វត្ថុ​ធាតុដើម​មាន​គុណភាព​មិន​ស្ដង់ដារដោយសារ​តែ​ ស្រោមអនាម័យ​បន្លា ឬ​ពពួក​ស្បែក​គ្រើម និង​ម៉ូដ​ម៉ាក​ផ្សេងៗ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​គោលបំណង​ដាស់​អារម្មណ៍​ ផ្លូវភេទ​តែ​ប៉ុណ្ណោះ ដូច្នេះ​ជួនកាល​វា​ត្រូវ​បាន​ផ្ដោត​សំខាន់​តែ​ទៅលើ​រូបរាង​របស់​វា ហើយ​គេ​មិន​បាន​គិតគូរ​ពី​កត្តា​ចម្លង​រោគ​នានា​ក្នុង​ពេល​ប្រតិបត្តិការ ​លើ​គ្រែ​ឡើយ។ផ្ទុយ​ទៅវិញ​ស្រោមអនាម័យ​លាត​ធម្មតា ថ្វីត្បិត​តែ​បុរស​មួយ​ចំនួន​សាញ​ថា​វា​មិន​សូវ​ស្រួល​ប្រើ​មែន ហើយ​វា​មិន​មាន​រូបរាង និង​ពណ៌​ឆើតឆាយ​ដូច​ស្រោម​ម៉ូដ​ប្លែកៗ​ក្ដី ប៉ុន្តែ​វា​ត្រូវ​បាន​គេ​តេស្តិ៍​ពី​ភាព​ធន់ ស្វិត និង​គុណភាព​ការងារ​ជំងឺ​ឆ្លង​នានា​ក្នុង​ពេល​រួមភេទ។កង្វះ​ព័ត៌មាន​ពិស្ដារ​លើ​កញ្ចប់​ស្រោមស្រោមអនាម័យ ​ធម្មតា ត្បិតតែ​តម្លៃ​ថោក​បន្តិច ប៉ុន្តែ​ជាទូទៅ​វា​មាន​អក្សរ​ណែនាំ​ជាច្រើន​នៅលើ​កញ្ចប់​របស់​វា​ដែល​អាច​ ឲ្យ​អ្នក​ប្រើប្រាស់​ស្វែង​យល់។ផ្ទុយ​ទៅ​វិញ​ការ​វេចខ្ចប់​ពពួក​ស្រោមអនាម័យ ​ប្លែកៗ ដូចជា​ស្រោម​មាន​បន្លា ស្រោម​គ្រើម ឬ​ស្រោម​បញ្ចេញ​ពន្លឺ​នៅ​ទី​ងងឹត​នោះ ភាគច្រើន​មិន​សូវ​មាន​សារ​ណែនាំ​ពី​វិធី​ប្រើ និង​ផលប៉ះពាល់​សរសេរ​លើ​កញ្ចប់​ឡើយ។កង្វះ​ការ​ពិសោធ​ច្រើនលើក​ច្រើនសាស្រោមអនាម័យ​រូប​ខ្លា រូប​នាគរាជ រូបពស់ ស្រោម​មាន​សណ្ឋាន​គ្រើម​ដូច​ម្រះ ស្រោម​មាន​ពណ៌​ចម្រុះ​ដូច​ផ្ទាំង​គំនូរ សុទ្ធសឹត​តែ​ល្អ​មើល​ពី​សម្បកក្រៅ ប៉ុន្តែ​អ្នក​ផលិត​វា​មិន​បាន​យក​ផលិតផល​របស់​ខ្លួន​ទៅ​ពិសោធន៍​ជាច្រើន​ លើក​ច្រើនសា​ដូច​ពពួក​ស្រោម​អនាម័យ​លាត​ធម្មតា​ដែល​ត្រូវ​បាន​គេ​សាកល្បង​ ទាញ​ហែក និង​ស្ទង់​កម្រិត​ជាតិ​គីមី​ពុល​នោះ​ទេ។កម្រិត​ផាសុកភាព និង​អនាម័យ​ទាបជាទូទៅ ​ស្រោមអនាម័យ​លាត​ធម្មតា​វា​ត្រូវ​បាន​គេ​សម្លាប់​មេរោគ​យ៉ាង​ពិតប្រាកដ ដូច្នេះ​អ្នក​ប្រើប្រាស់​មិន​បាច់​បារម្ភ​ពី​ការ​ចម្លង​រោគ ឬ​ប្រតិកម្ម​នឹង​ការ​ពាក់​វា​លើ​លិង្គ​ឡើយ។ ស្ត្រី​ក៏​អាច​កាត់​បន្ថយ​ក្ដី​បារម្ភ​ពី​រោគ​រមាស់​ទ្វារ​មាស​មួយ​កម្រិត​ ខ្លះ​ផង​ដែរ។ទាំងនេះ​គឺជា​អ្វី​ដែល​ពពួក​ស្រោមអនាម័យ​ម៉ូដ​ប្លែកៗ​ជាទូទៅ​មិន​សូវ​បាន​ប្រកាន់ខ្ជាប់​ឡើយ។រូបរាង​ប្លែក​ តែ​ការ​ពិត​ប្រើ​ការ​មិន​បានស្រោមអនាម័យ​រូប​សត្វ រូប​ផ្លែឈើ ស្រោម​មាន​ប្រមោយ មាន​កងបន្លា ស្រោម​គ្រើម ជាដើម តើ​អ្នក​ដឹង​ច្បាស់​ថា​ គួរ​ប្រើប្រាស់​វា​ដោយ​វិធី​ណា​ទេ?យោងតាម​ការ​ស្ទាបស្ទង់​មតិ មាន​មនុស្ស​ជាច្រើន​ដែល​ទិញ​ស្រោមអនាម័យ​ប្លែកៗ​ទាំងនេះ​ទាំង​មិន​ដឹង​ថា​ ត្រូវ​ប្រើប្រាស់​វា​ដោយ​របៀប​ណា។អ្នក​ត្រូវ​ដឹង​ថា ពពួក​ស្រោមអនាម័យ​ម៉ូដ​ប្លែកៗ​ខ្លះ​អាច​បាន​ត្រឹម​តែ​ពាក់​សម្ញែង​ ដៃគូ​លើ​គ្រែ​ទេ ប៉ុន្តែ​អ្នក​មិន​អាច​ប្រើ​វា​ក្នុង​ការ​ប្រតិបត្តិការ​ឡើយ ប្រសិន​បើ​ដៃគូ​មិន​យល់ព្រម ហើយ​អ្នក​មិន​ដឹង​ពី​ក្បាច់​ក្នុង​ការ​លេងល្បែង​លើ​គ្រែ​ដ៏​សមស្រប​នោះ។ទទួល​ការ​ប្រឹក្សា​ និង​សាក​សួរ​អ្នក​ជំនាញ​ជា​មុននៅលើ​ទីផ្សារ ប្រភេទ​ស្រោមអនាម័យ​ម៉ូដ​ប្លែកៗ​នេះ​មាន​រាប់ពាន់​ប្រភេទ។ ការ​ជាវ​ស្រោមអនាម័យ​ទាំងនេះ​មិនមែន​ជា​រឿង​ខុស​ឆ្គង​អ្វី​ឡើយ ប៉ុន្តែ​ប្រការ​ដែល​សំខាន់​គឺ​ស្វែងយល់​ពី​គុណវិបត្តិ ​គុណសម្បត្តិ និង​វិធី​ប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ។ អ្នក​អាច​សាកសួរ​យោបល់​ពី​អ្នក​ជំនាញ​មុន​នឹង​ដើរ​រក​ជាវ​ស្រោមអនាម័យ​ ប្លែកៗ​នេះ​ ដើម្បី​បង្កើន​រសជាតិ​សិច​។រក​ជាវ​ផលិតផល​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវជួនកាល ​ស្រោមអនាម័យ​ម៉ូដ​ប្លែកៗ​ដែល​គេ​ផលិត​ដើម្បី​បង្កើន​អារម្មណ៍​រោលរាល​លើ​ គ្រែ​នោះ ក៏​អាច​មាន​គុណភាព​ការពារ​រោគ និង​ពន្យារកំណើត​ផង​ដែរ ប្រសិន​បើ​ផលិតផល​នោះ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​អនុញ្ញាត​ឲ្យ​ផលិត​ដោយ​រដ្ឋបាល​ឱសថ និង​ចំណីអាហារ​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា FDA។ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្រោមអនាម័យ​ប្លែកៗ​ដែល​ដាក់​លក់​នៅ​ហាង​ឧបករណ៍​សិច ឬ​ផ្សារទំនើប​នានា​ភាគច្រើន​មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​គុណភាព​ និង​សុវត្ថិភាព​ប្រើប្រាស់​ដូច​ខាង​លើ​ទេ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment