ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំថ្ងៃដែលកើតមានឡើងនៅជុំវិញពិភពលោកសម្រាប់ថ្ងៃ ១៩ មករា
១) ប៉ូលិសរបស់ប្រទេស ម៉ារ៉ុក បានចាប់ខ្លួនបុរស បែលហ្សិក ៣ នាក់ដែលពួកគេជាប់សង្ស័យថាមានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាម ISIS ដែលពួកគេទាំងនេះមានទំនាក់ទំនងដោយផ្ទាល់ជាមួយជនដែលវាយប្រហារនៅប៉ារីស នេះបើតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុកថ្លែងកាលពីថ្ងៃច័ន្ទម្សិលមិញ។
២) រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រទេសកូរ៉េខាងត្បូង ថ្លែងថាខ្លួនគ្រោងនឹងដាក់ពាក្យបណ្ដឹងនៅរសៀលថ្ងៃអង្គារនេះដើម្បីប្តឹងប្រឆាំងជំទាស់នឹងប្រធានក្រុមហ៊ុន Volkswagen AG និងប្រធានក្រុមហ៊ុន Audi AG ប្រចាំប្រទេសកូរ៉េខាងត្បូង លើការប្រើប្រាស់កម្មវិធីបន្លំការបញ្ចេញផ្សែងពុលរបស់រថយន្តពេលធ្វើ ពិសោធន៍មុននាំចូលប្រទេសកូរ៉េខាងត្បូង។
៣) បុគ្គលិកក្រុមហ៊ុន Apple នៅក្នុងទីក្រុង Cork ប្រទេស អៀរឡង់ ត្រូវបានគេជម្លៀសចេញពីកន្លែងធ្វើការងារ កាលពីថ្ងៃច័ន្ទបន្ទាប់ពីមានការគំរាមតាមអ៊ីនធឺណិត ថានឹងមានការវាយប្រហារលើក្រុមហ៊ុន។ បន្ទាប់ពីប៉ូលិសបានឆែកឆេររួចរាល់ហើយនោះ ពេលនេះបុគ្គលិកបានវិលចូលធ្វើការធម្មតាវិញហើយ។
៤) នាយករដ្ឋមន្ត្រីប្រទេស ម៉ាឡេស៊ី លោក Najib Razak បានបញ្ជាឲ្យប៉ូលិស និង យោធាអនុវត្តបន្ទាន់មួយ នូវការល្បាត នៅតាមទីសាធារណៈ រួមទាំងកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើន នៅក្នុងទីក្រុង កូឡាឡាំពួរ ក្រោយមានការវាយប្រហារនៅហ្សាកាតាកាលពីសប្ដាហ៍មុនរួចមក។
៥) ប្រទេស ឥណ្ឌូណេស៊ី កំពុងត្រៀមរៀបចំខ្លួនសាជាថ្មីដើម្បីទប់ទល់នឹងការវាយប្រហារអត្តឃាតណាមួយពីសំណាក់ក្រុមរដ្ឋឥស្លាម ISIS ចេញមកពីតំបន់មជ្ឈិមបូព៌ា ដែលមានសមត្ថភាព ធ្វើការវាយប្រហារទ្រង់ទ្រាយធំជាងការវាយប្រហារនៅកណ្ដាលក្រុង ហ្សាកាតា កាលពីសប្ដាហ៍មុន ក្រោយទទួលដំណឹងថាមានជនសកម្មប្រយុទ្ធសញ្ជាតិឥណ្ឌូណេស៊ីចំនួន ១០០ ដែលទៅចូលរួមជាមួយក្រុមរដ្ឋឥស្លាមនៅស៊ីរី មកវិលចូលមកឥណ្ឌូណេស៊ីវិញហើយ។
៦) តន្ត្រីការផ្នែក ហ្គីតា លោក Glenn Frey ដែលជាសមាជិកស្ថាបនិកក្រុមតន្ត្រី Rock ដែលមានឈ្មោះថា Eagles បានទទួលមរណភាពហើយ នៅក្នុងទីក្រុង New York នៅថ្ងៃអង្គារនេះក្នុងអាយុ ៦៧ ឆ្នាំ។ លោក Glenn Frey ទទួលមរណភាពដោយសារជំងឺរលាកសន្លាក់រ៉ាំរ៉ៃ រលាកពោះវៀនធំ និង រលាកសួត។
ប្រភព៖ Thebnews
0 comments:
Post a Comment