ផលប៉ះពាល់ទាំង៧យ៉ាង កើតមានចំពោះអ្នកដែលគេងមិនបានគ្រប់គ្រាន់
បរិមាណនៃការគេងគ្រប់គ្រាន់ គឺមានសារសំខាន់ចំបាច់ចំពោះសុខភាព និងសុខុមាលភាព លើសពីអ្វីដែលអ្នកគិតទៅទៀត។ ដូចនេះអ្នកគួរផ្តល់ពេលវេលាសម្រាប់ការគេងរបស់អ្នកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ច្រើនជាង៧ម៉ោងក្នុង១ថ្ងៃ។ ហើយបើសិនណាអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ នោះអ្នកនោះអាចប្រឈមនឹងបញ្ហាសុខភាពទាំង៨យ៉ាងខាងក្រោមនេះ៖
១- ជម្ញឺផ្តាសាយ
តាមការសិក្សាស្រាវជ្រាវអំពីសុខភាពរបស់មនុស្ស១៦៤អ្នក បានបង្ហាញឲ្យដឹងថា អ្នកដែលគេងបានតិចជាង៥ម៉ោងក្នុង១យប់ ភាគច្រើនគឺប្រឈមមុខនឹងជម្ងឺផ្តាសាយច្រើន ជាងអ្នកដែលគេងបានច្រើនជាង៧ម៉ោងក្នុង១យប់។
២- បញ្ហាពោះវៀន
ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យអ្នកមានរោគសញ្ញានៃជម្ងឺរលោកពោះវៀនធំ និងការចាល់ជាតិអស៊ីត ហើយកាន់តែអាក្រក់នោះនឹងវិត្តន៍ឲ្យចុះខ្សោយប្រព័ន្ធរំលាយអាហារ ឬរោគសញ្ញារលាកពោះវៀន។
៣- ឧស្សាហ៍ភ្លេចភ្លាំង
គេងមិនគ្រប់គ្រាន់គឺបង្អាក់សមត្ថភាពរបស់អ្នក ក្នុងការចងចាំ និងដំណើរការក្នុងការទទួលយកព័ត៌មានថ្មី។ ក្នុងការស្រាវជ្រាវបានបញ្ជាក់ថា អ្នកគួរតែចូលគេងឲ្យលឿន បន្ទាប់ពីអ្នកសម្រាកពីការងារ ឬការសិក្សា ដើម្បីធានាបានថាអ្នកនឹងគេងបានគ្រប់គ្រាន់។
៤- ឆាប់ខឹង និងអារម្មណ៍ប្រែប្រួល
អ្នកស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា នៅពេលដែលអ្នកកំពុងតែទទួលនូវការរំខានពីមជ្ឈដ្ឋានជុំវិញខ្លួន នោះអ្នកនឹងមានអារម្មណ៍ថារំខាន និងធុញទ្រាំកាន់តែខ្លាំងឡើង បន្ទាប់ពីអ្នកគេងមិនបានគ្រប់គ្រាន់។
៥- ឈឺក្បាលឬ ប្រកាំង
នៅពេលដែលអ្នកកង្វះការគេងនោះនៅពេលដែលអ្នកក្រោកឡើង អ្នកនឹងប្រឈមនឹងការឈឺក្បាល ហើយអាចនឹងបណ្តាលឲ្យកើតជម្ងឺប្រកាំងប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ជាញឹកញាប់។
៦- ការមើលឃើញរបស់ភ្នែកចុះខ្សោយ
ការគេងមិនគ្រប់គ្រាន់ បណ្តាលឲ្យមានផលប៉ះពាល់ដល់ ប្រសីភ្នែក ការមើលឃើញចុះខ្សោយ ភ្នែកស្រវាំង។ ហើយយូរៗទៅនឹងអាចធ្វើឲ្យអ្នកមានជម្ងឺព្រឹលភ្នែក ឬម្ញ៉ូម។
៧- ឡើងទម្ងន់
ជាការពិតប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នឹងអាចធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។ ជាពិសេសចំពោះអ្នកដែលចូលចិត្តទទួលទានអាហារសម្រន់ដែលមានជាតិកាឡូរីខ្ពស់។ អ្នកដឹងទេថា ការគេងក៏បានជួយដុតបំផ្លាញជាតិកាឡូរីនៅក្នុងរាងកាយរបស់អ្នកផងដែរ៕

0 comments:
Post a Comment