ក្រុងឡាសវ៉េហ្គា: អ្នកនាង អានណា លី អគ្គនាយកក្រុមហ៊ុន Holofilm Productions of Vancouver ប្រទេសកាណាដា កាន់ឧបករណ៍ឆ្លុះតម្លៃ ៩៩ ដុល្លារ ជាទិចនិកទស្សនាភាពយន្ដបែបថ្មី នឹងផ្ដល់ឱកាសឲ្យអតិថិជនភ្លក្សវីដេអូសិចយ៉ាងប្លែកភ្នែក។
ការទស្សនាលើឧបករណ៍ Samsung Gear VR ពណ៌ស ដែលស្រដៀងនឹងឧបករណ៍ប្រើក្នុងភាពយន្ដ Star Wars គឺជាការបោះជំហានតូចមួយចំពោះអ្វីដែលអ្នកនាង លី និងក្រុមអភិវឌ្ឍន៍សង្ឃឹមថា ថ្ងៃណាមួយ វានឹងក្លាយជាឧបករណ៍សម្រាប់មើលភាពយន្ដស្ដែងៗផ្ទាល់នឹងភ្នែកតែម្ដង។
ជាមួយឧបករណ៍ស្រដៀងនឹងវែនតា ភ្ជាប់ហាដវ៉ែ Holo Girls Virtual Reality ដ៏ពិសេស អ្នកទស្សនាអាចមានអារម្មណ៍ថា ពួកគេកំពុងតែស្ថិតក្នុងឈុតឆាកនៃភាពយន្ដនោះ។ ពួកគេអាចបង្វែរក្បាល ១៨០ ដឺក្រេដើម្បីមើលសកម្មភាពទាំងនៅចំកណ្ដាល ឆ្វេង និងស្ដាំផងដែរ។
អ្នកស្រី និយាយថា៖ «យើងនាំយកបទពិសោធថ្មីឲ្យកាន់តែជក់ចិត្ដក្នុងការទស្សនាកុនក្ដៅសាច់សម្រាប់ទស្សនិកជន។ វាលែងជាបទពិសោធគ្រាន់តែអង្គុយមុខកញ្ចក់អេក្រង់រាបស្មើ និងប៉ោងទៀតហើយ។ ពេលនេះ អ្នកទស្សនាអាចមានអារម្មណ៍ថា ពួកគេក៏ស្ថិតក្នុងសកម្មភាពដ៏ក្ដៅគគុកដែរ»។
ក្រុមហ៊ុនដែលមានមោទនភាពនឹងការប្រើបច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ខ្លួន នេះកំពុងតែបង្ហាញអានុភាពលើសពីបច្ចេកវិទ្យា 3D និងការទស្សនាតាមទូរស័ព្ទចំពោះអារម្មណ៍ចូលរួមចំណែកក្នុងសកម្មភាពសិចស្ដែងៗ។
លោក ហ្វាររ៉េល ហៀស អ្នករៀបចំកម្មវិធីផ្សាយពាណិជ្ជកម្មតារាសិចតាមរលកធាតុអាកាសពេញ២៤ម៉ោងតាមវិទ្យុ Vivid Radio បាននិយាយថា៖ «កាលពី៤០ឆ្នាំមុន អ្នកចង់ទស្សនាភាពយន្តសិចត្រូវទៅរោងកុនអង្គុយមើលជាមួយមនុស្សប្រមាណ ៤០០ នាក់ ឬក៏ចាក់កាសែតសម្ងំមើលនៅក្នុងបន្ទប់ឯកជន»។
យោងតាមការប៉ាន់ប្រមាណ មានគេហទំព័រសិច ២៥ លាននៅទូទាំងពិភពលោក ដែលទទួលបានចំនួនភាគច្រើនសម្រាប់អ្នកទស្សនាដ៏ច្រើនលើសលប់។
អ្នកនាង អានណា លី បានបន្ដថា សមិទ្ធផលសម្រាប់ឆ្នាំនេះ ផ្ដល់ការទស្សនាបែបថ្មីនូវអ្វីដែលអ្នកនាងរំពឹងថានឹងក្លាយជាបទពិសោធថ្មីទាំងស្រុង។ នៅថ្ងៃអនាគត អ្នកទស្សនាអាចធ្វើសកម្មភាពជាមួយតួអង្គសិចដោយផ្ទាល់តាមរយៈការបំពាក់ឧបករណ៍លើជីពចរ។
ភាពយន្ដស្រស់ៗជាប់នឹងភ្នែកជាច្រើនបានបង្ហាញជារូបភាពព្រាលៗបើធៀបនឹងកញ្ចក់អេក្រង់ទូរទស្សន៍គុណភាពច្បាស់ត្រជាក់ភ្នែក។ ប៉ុន្ដែអ្វីដែលពិសេសគឺថា អ្នកទស្សនាអាចគយគន់ទស្សនីយភាពជុំវិញបន្ទប់ទាំងឈុតឆាកលើគ្រែ ខោអាវ និងស្បែកជើងតួស្រីនៅចុងគ្រែផងដែរ។
អ្នកនាង លី បានលើកឡើងថា៖ «ពេលនេះ បច្ចេកវិទ្យានៅជំហានដំបូងនៅឡើយ។ វីដេអូស្ដែងនឹងភ្នែកជាអ្វីដែលយើងអាចធ្វើបានក្នុងពេលបច្ចុប្បន្ន។ វីដេអូសិចស្ដែងនឹងភ្នែកនឹងកាន់តែវិវឌ្ឍប្រសើរឡើងៗ»។
អ្នកនាងបានពន្យល់ពីផលអវិជ្ជមានដែរថា៖ «យើងកំពុងស្ថិតក្នុងសម័យកាលដែលគ្រាន់តែមើលវីដេអូសិចផ្ដល់បទពិសោធដូច ឬប្រសើរជាងការសិចពិតៗ។ តែខ្ញុំជាមនុស្សមិនទាន់សម័យ។ ខ្ញុំចេញក្រៅដកដង្ហើមជួបមនុស្សពិតៗ»។
អ្នកនាងបន្តថា៖ «តែអ្នកខ្លះ ប្រហែលជាជក់ចិត្តនឹងបច្ចេកវិទ្យាថ្មី វីដេអូសិចស្ដែងនឹងភ្នែកនេះ ហើយខ្ញុំគិតថាយើងគួរតែប្រើប្រាស់វាក្នុងកម្រិតល្មមបានហើយ»៕
0 comments:
Post a Comment