ក្រុមហ៊ុន​ហង្ស​មាស នៅ​តែ​ទាមទារ​ឱ្យ​លោក ម៉ៅ ហា​ជី ចូលខ្លួន​ដោះស្រាយ​ ​

Advertisements
ភ្នំពេញ ៖ រឿងរ៉ាវ​ពាក់ព័ន្ធ​រវាង​ផលិតកម្ម​ហង្ស​មាស​និង​លោក​ម៉ៅ ហា​ជី នៅ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ទេ ខណៈពេល​ដែល​តារាចម្រៀង​រូប​នេះ​នៅតែ​បន្ត​ភាព​រឹងរូស​មិន​ចូល​ខ្លួន ដោះស្រាយ ហើយ​ផលិតកម្ម​នៅ​តែ​ប្រកាន់​ជំហរ​តាម​ផ្លូវច្បាប់ ។ ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​ប្រតិកម្ម​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ព័ត៌មាន ថ្មីៗ​កន្លង​មក​ឲ្យដឹងថា លោក​ម៉ៅ ហា​ជី បានសម្រេច​ចុះកិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ​ផលិតកម្ម​ថោ​ន​ហើយ ។​ ​យោង​តាម​ផលិតកម្ម​ហង្ស​មាស​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​លោក​មាស រិទ្ធី ក្នុង​នាទី​ព័ត៌មាន​ពេល​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៦​ឲ្យដឹងថា រហូតមក​ដល់​វិនាទី​នេះ​ផលិតកម្ម​ហង្ស​មាស​នៅតែ​ប្រកាន់​ជំហរ​ឲ្យ​លោក​ម៉ៅ ហា​ជី ចូលខ្លួន​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ដដែល ។​ ​បើ​តាម​លោក​មាស រិទ្ធី បើ​ទោះ​ជា​រយៈពេល​កន្លងមក​នេះ​ផលិតកម្ម​ហង្ស​មាស​មិន​បាន​លើកឡើងឲ្យ​មាន​ការ ផុសផុល​នៅក្នុង​ព័ត៌មាន​ក៏ដោយ ប៉ុន្តែ​ផលិតកម្ម​នៅ​តែ​រក្សា​ជំហរ​ដដែល ឲ្យ​លោក​ម៉ៅ ហា​ជី ចូលខ្លួន​ទៅ​ពន្យល់​ឲ្យបាន​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការចាកចេញ​។​ ​លោក​ម៉ៅ ហា​ជី គួរតែ​ចូលទៅ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ហើយ​កុំ​ដើរ​និយាយ​ខាងក្រៅ​ដោយ​ស្មានថា កិច្ចសន្យា​នេះ​ត្រូវបាន​បញ្ចប់​នៅ​ពេល​កម្មវិធី​ចប់​ដែរ ទើបបាន​ជា​ខ្លួន​ចាកចេញ​។ ការ​ចូល​ខ្លួន​ដោះស្រាយ​របស់​លោក​ម៉ៅ ហា​ជី គឺ​មិន​ជាប់ទាក់ទង​ក្នុង​ការប្តឹង​របស់​ផលិតកម្ម​ហង្ស​មាស​ឡើយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​ត្រូវ​ចូល​ទៅ​ក្រុមហ៊ុន​ដើម្បី​ពន្យល់​ឲ្យបាន ច្បាស់​ពី​មូលហេតុ​ដែល​ចាកចេញ ។ ម្យ៉ាង​កុំ​បារម្ភ​ថា ហង្ស​មាស​ប្តឹង​ដើម្បី​យក​លោក​ម៉ៅ ហា​ជី​មក​វិញ​នោះ គឺ​មិនមែន​ឡើយ ផ្ទុយទៅវិញ​បើ​លោក​ហា​ជី បញ្ជាក់​ហេតុផល​ច្បាស់លាស់​ហើយ​នោះ លោក​ចង់​ទៅ​ណា​ក៏​ទៅ​ចុះ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បញ្ចប់​បញ្ហា​ជាមួយ​ហង្ស​មាស​ជាមុនសិន ។​ ​លោក​មាស រិទ្ធី បញ្ជាក់ថា បើ​លោក​ហា​ជី មិន​បាន​ដោះស្រាយ​បញ្ចប់​នៅ​ហង្ស​មាស​ទេ នោះ​លោក​នៅតែ​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ដដែល ។ ម្យ៉ាង​កុំ​គិតថា ចាំ​ពន្យារពេល​រហូត​ដល់​បញ្ចប់​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ នឹង​អាច​បញ្ចប់​បញ្ហា​នោះ វា​មិន​បញ្ចប់​ទេ បើ​មិន​បាន​ដោះស្រាយ​គ្នា​ទេនោះ ។ ចំណែក​ក្រុមហ៊ុន ឬ​ផលិតកម្ម ផ្សេងៗ​ដែល​ចង់​យក​លោក​ម៉ៅ ហា​ជី ក៏​គួរតែ​ដឹង​ដែរ បើទោះបីជា​ហា​ជី​មិនដឹង​បញ្ហា​ផ្លូវច្បាប់​ក៏ដោយ ។​ ​លោក​មាស រិទ្ធី បញ្ជាក់ថា «​ប្រសិន​ក្រុមហ៊ុន ឬ​ផលិតកម្ម ផ្សេងៗ​ហ៊ាន​ទទួលយក​លោក​ម៉ៅ ហា​ជី នាពេលនេះ គឺ​អាច​នឹង​ប្រឈម​ផ្លូវ​ច្បាប់​ទាំង​ពីរ​ផងដែរ ព្រោះ​កន្លងមក​ហង្ស​មាស​តែងតែ​បាន​ប្រកាស​ជា​មុន​ហើយ​ថា បេក្ខជន​ដាក់ពាក្យ​រូប​ណា​ដែល​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម​នានា នោះ​គឺ​មិន​ទទួល​ឡើយ » ។​ ​ទោះជា​យ៉ាងណាក្តី ផលិតកម្ម​ហង្ស​មាស​តាមរយៈ​លោក​មាស រិទ្ធី អំពាវនាវ​ឲ្យ​លោក​ម៉ៅ ហា​ជី ចូលខ្លួន​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា​។ ផលិតកម្ម​តែងតែ​យល់​ពី​កំហុស​ខុសឆ្គង​របស់​តារា​ខ្លួន​ដែរ ហើយ​ហង្ស​មាស​ក៏​មិន​មាន​បំណង​សម្លាប់​អាជីព​តារា​ណា​ដែរ ប្រសិនបើ​តារា​នោះ​ដឹងខ្លួន ហើយ​ចេះ​កែ​ខ្លួន ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment