តុលាការសម្រេចឃុំខ្លួនថៅកែវរោងពុម្ភ ដែលរំលោភកុមារី ជាអ្នកបម្រើ
រាជធានីភ្នំពេញ៖ លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ថា លោកបានសម្រេចឃុំខ្លួនថៅកែរោងពុម្ភ ដែលចាប់រំលោភកុមារី ជាអ្នកបម្រើ ជាបណ្តោះអាសន្នហើយ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ក្រោមបទចោទ រំលោភសេពសន្ថវៈ យោងតាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ។សូមបញ្ជាក់ថា ថៅកែរោងពុម្ពម្នាក់ បានលែងលះប្រពន្ធដើម ហើយយកក្មេងស្រីជាអនីតិជនទៅនៅជាមួយ ដើម្បីឲ្យមើលថែកូន និងឪពុកចាស់នោះ តែបែជាប្រព្រឹត្តអំពើមិនគប្បី ចាប់រំលោភក្មេងស្រីជាអ្នកបំរើ នៅក្នុងបន្ទប់បានសម្រេច ដោយឡែក សមត្ថកិច្ចប៉ុស្តិ៍ និងខណ្ឌ បានព្យាយាមលាក់លៀមព័ត៍មាននេះ ព្រោះមានអ្នករត់ការ ដើម្បីបញ្ចប់រឿង ដែលជាបទល្មើសឧក្រិដ្ឋ។ក្នុងសំណុំរឿងចាប់រំលោភក្មេងស្រី(អនីតិជន)បំរើ ក្នុងផ្ទះនេះ កើតឡើងនៅចន្លោះវេលាម៉ោង២ ទៅម៉ោង៣ រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅផ្ទះលេខ៥៦៧៨ ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ស.អ.ស.ល អាយុ១៥ឆ្នាំ ជាអ្នកបំរើ នៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ ច័ន្ទ រស្មីភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាថៅកែរោងពុម្ពឯកជនមួយ និងមានទីលំនៅផ្ទះកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីម្តាយនារីរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ព្រែកប្រា៕ ប្រភព៖ann
0 comments:
Post a Comment