គេង​ថែម​១​ម៉ោង​, ចំណង់​ផ្លូវភេទ​កើន ១៤%

Advertisements

គេង​ថែម​១​ម៉ោង ក្នុង​១​ថ្ងៃ នឹងធ្វើ​ឲ្យ​កើន ១៤% សមត្ថភាព​ផ្លូវភេទ​ក្នុង​ថ្ងៃ​បន្ទាប់​, ពួក​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Michigan (​អាមេរិក​) ឲ្យ​ដឹង ។​
​ប្រសិន​ចំណង់​ផ្លូវភេទ​របស់​អ្នក​កំពុង​ថមថយ តែ​ពុំទាន់​ច្បាស់​មូលហេតុ​, ចូរ​ពិនិត្យមើល​ដំណេក​របស់ខ្លួន​ឡើងវិញ ព្រោះ​អ្នកវិទ្យាសាស្ត្រ​ទើបនឹង​លើកឡើង​ការ​សន្និដ្ឋានថា ការខ្វះ​គេង​អាចជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​សោះអង្គើយ​ជាមួយ “​រឿង​នោះ​” ។​
ham-muon-tinh-duc-hinh-anh_HQOT​ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​ផ្លូវភេទ ត្រូវបាន​អនុវត្ត​លើ​ស្ត្រី ១៧១ នាក់ បាន​រកឃើញ​ទំនាក់ទំនង​ផ្ទាល់ រវាង​ដំណេក​ជាមួយនឹង​ចំណង់​ក្នុង​ថ្ងៃ​បន្ទាប់​ទៀត ។​
​ពិសេស​ស្ត្រី​គេង​ច្រើន តែង​កម្រ​ជួប​បញ្ហា​ក្នុង​រឿង​រំញោច​ប្រដាប់បន្តពូជ​ជាង​អ្នក​ខ្វះ​គេង ។ ប៉ុន្តែ ការស្រាវជ្រាវ​នេះ​បានចង្អុលបង្ហាញ​ថា ប្រសិន​ខ្វះ​គេង ស្ត្រី​អាច​ត្រូវ​ថយចុះ​ចំណង់ និង​រំញោច ។ “​ខ្ញុំ​គិតថា ការស្រាវជ្រាវ​នេះ នាំមក​ឲ្យ​ពុំមែន​គេង​កាន់តែច្រើន​កាន់តែ​ល្អ​, សំខាន់​គឺ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​មាន​ដំណេក​គ្រប់គ្រាន់ ដែល​សរីរាង្គ​ត្រូវការ​”, បណ្ឌិត David Kalmbach ពី​សកល​វិទ្យាល័យ Michigan និយាយ ។​
​ពុំ​ត្រឹមតែ​នៅ​ស្ត្រី​, ការស្រាវជ្រាវ​មួយ​មុន​នោះ​បង្ហាញថា បុរស​មាន​ទម្លាប់​គេង​តិច​មាន​កម្រិត Testosterone ទាប​ជាង​ច្រើន ប្រៀប​នឹង​អ្នក​គេង​គ្រប់ ។ ពួក​ជំនាញការ​ចាត់ទុកថា បរិមាណ​អ័រម៉ូន Testosterone ថយចុះ អាច​នាំ​ដល់​ផលវិបាក​ច្រើន​សម្រាប់​បុរសៈ ចំណង់​សិច​ថមថយ ហើយ​លទ្ធផល​បង្កើតកូន​ខ្សោយ ។ ក្រៅពីនេះ បរិមាណ​អ័រម៉ូន​នេះ​នៅ​ឥទ្ធិពល​ដល់​សាច់ដុំ​, ដង់ស៊ីតេ​ឆ្អឹង​, ធ្វើ​ឲ្យ​កម្រិត​ថាមពល​សរីរាង្គ​ទាប​, អន់​ប្រមូលផ្តុំ និង​អស់កម្លាំង ។ បរិមាណ Testosterone ទាប ក៏​ពាក់ព័ន្ធ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​បេះដូង​, ស្ត្រូ​ក​, ទឹកនោមផ្អែម​ប្រភេទ​២ ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​ពី​សកល​វិទ្យាល័យ Chicago នៅ​រកឃើញថា បុរស​គេង​តិចជាង ៥ ម៉ោង ក្នុង​១​យប់ ក្នុង​រយៈពេល​១​សប្តាហ៍ មាន​បរិមាណ Testosterone ថយចុះ​យ៉ាងច្រើន​, ស្មើ​បរិមាណ​អ័រម៉ូន​ភេទ​នៅ​មនុស្ស​ចាស់​ជាង ១៥ ឆ្នាំ ។​
​ក្រៅពី​ដំណេក​, កក្តា​ផ្សេងៗ​មួយចំនួន ក៏​ធ្វើ​ឲ្យ​ចំណង់​សិច​នៅ​ស្ត្រី​ថយចុះ រួមមានៈ របប​ទទួលទាន​, ខ្វះ​ជាតិ​ដែក​, លើស​ទម្ងន់​… ៕​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment