បង្គន់​អនាម័យ​ឆ្លាត​វៃ​ប្រចាំឆ្នាំ ២០១៦

Advertisements
បង្គន់​ឆ្លាត​វៃ មាន​សមត្ថភាព​ខ្ពស់​អាច​ប់ក​គម្រប់​ដោយ​ខ្លួនឯង រាល់​ពេលដែល​លោកអ្នក​ទៅ​ក្បែរ​វា ជាពិសេស​នោះ​វា​អាចធ្វើ​ការសម្អាត​ដោយ​ខ្លួនឯង រួមទាំង​ការ​ចុច​ទឹក​សម្អាត​ផងដែរ​។​ ​បង្គន់​ទំនើប​ថ្មី​នេះ​មានតម្លៃ​រហូតដល់​ទៅ ៩,៨០០ ដុល្លារ​ក៏ដោយ ប៉ុន្តែ​បង្គន់​អនាម័យ​ប្រភេទ​នេះ​ជំនាន់​មុន​ជាង ៤០ លាន​គ្រឿង​នៃ Neorest ត្រូវបាន​លក់​ចេញ​។​ គំរូ​ថ្មី​នេះ​នៅតែមាន​ស្ថិតក្នុង​ការវិវឌ្ឍ​ន៍ប​ន្ថែ​ម​ទៀត​សម្រាប់​ជំនាន់​ករោយៗ​ទៀត ដោយ​ក្រុមហ៊ុន​ផលិត​បង្គន់​អនាម័យ Toto ។ ដំណើរការ​នៃ​ការលាង​សម្អាត​ដោយ​ស្វ័យប្រវត្តិ បានរួម​បញ្ចូល​ទាំង​មុខងារ​សម្លាប់​មេរោគ Zirconium និង titanium dioxide ក្នុងពេល​ស្រោច​លើ​ចាន​បង្គន់​។ ជាពិសេស​នោះ​នៅពេលដែល​វា​បាញ់​ទឹក គឺ​វា​បាញ់​នៅ​ផ្ទៃ​ខាង​ក្នុងនៃ​ចាន​បង្គន់​ជាមួយនឹង​ទឹក​ម្យ៉ាង​ឈ្មោះថា electrolyzed ។​ ​ដំណើរការ​នេះ​បានប្រែក្លាយ​ទឹក​ទៅជា​ទឹក​សា​វល​ម្យ៉ាង​ដែលមាន​កម្រិត​ខ្សោយ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្នុង​ស ដោយ​សម្លាប់​ភាពកខ្វក់​ទាំងឡាយ​ដែលមាន​នៅក្នុង​ចាន​បង្គន់​។ ទន្ទឹមនឹងនេះ ពន្លឺ ultraviolet ក្នុង​គម្រប​បានធ្វើ​ការផ្តល់​ថាមពល​ទៅកាន់​ផ្ទៃ​បង្គន់ ក្នុងការ​សម្អាត​បង្គន់​ដែលមាន​ភាពងាយស្រួល ដូច្នេះ​គ្មានអ្វី​អាច​ទំ​ជាប់​នឹង​វា​ឡើយ​ហើយ photocatalytic នឹងធ្វើ​ឲ្យ​មាន​អ៊ីយ៉ុង​អុកស៊ីសែន​ក្នុងការ​បំបែក​បាក់តេរី នឹង​វី​រ៉ុ​ស​។​ លក្ខណៈពិសេស​របស់​ប​ង្គ​ន់​នេះ​គឺ លោកអ្នក​ពុំ​ចាំបាច់​ខ្វាយខ្វល់​ក្នុងការ​សម្អាត​បង្គន់​ជាប្រចាំ​ទៀតឡើយ ដោយ​គ្រាន់​សម្អាត​ម្តង​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​។​ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment