ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ២៦ មករា

Advertisements

១) ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​អនុវត្ត​ច្បាប់ ស្តី​ពី​ការ​បង្កើត​ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ លើ​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ដែល​គ្មាន​អាវុធ​ដើម្បី​តាម​ដាន​សកម្មភាព​រដ្ឋាភិបាល​ប្រទេស កូឡុំប៊ី ជា​មួយ​នឹង​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ FARC ឲ្យ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ដ៏​យូរ​អង្វែង​មក​ហើយ​នោះ​នៅ​អាមេរិក​ឡាទីន។

២) មន្ត្រី​រតនាគារ​អាមេរិក​ថ្លែង​ថា សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ប្រធានាធិបតី​រុស្សី ថា​ជា​មនុស្ស​ពុក​រលួយ​បំផុត ដែល​ខ្លួន​បាន​ស្គាល់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​បណ្ដាញ​សារព័ត៌មាន BBC។

៣) អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស បារាំង កំពុង​ប្រឈម​នឹង​ភាព​រំខាន នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ពួក​គេ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ឧបករណ៍​សម្រាប់​បញ្ជា​ចរាចរណ៍​ផ្លូវ​អាកាស រួម​ទាំង​អ្នក​បើកបរ​តាក់ស៊ី ដែល​ដឹក​ពួក​គេ​ទៅ​កន្លែង​ដែល​មាន​ហ្វូង​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៀត​ផង។

៤) ប៉ូលិស​ម៉ាឡេស៊ី បាន​រក​ឃើញ​សាកសព​ចំនួន ១៣ នៅ​លើ​កោះ Johor ភាគ​ខាង​ត្បូង​ប្រទេស ដែល​អាជ្ញាធរ​ជឿ​ថា អ្នក​ស្លាប់​ទាំង​នោះ​គឺ​ជា​ជនជាតិ ឥណ្ឌូណេស៊ី នេះ​បើ​តាម​បណ្ដាញ​សារព័ត៌មាន​រដ្ឋ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

៥) ក្រុម​រដ្ឋ​ឥស្លាម ISIS បាន​កុំ​ពុង​រៀប​ចំ​ជុំរុំ​បណ្ដុះបណ្ដាល​ភេរវកម្ម​នៅ​អឺរ៉ុប​នេះ​បើ​តាម​មន្ត្រី​ប៉ូលិស​ចេញ​សេចក្ដី​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​លើក​ឡើង​ថា ក្រុម​រដ្ឋ​ឥស្លាម​អាច​ធ្វើ​ការ​ជ្រើសរើស​សមាជិក​ឲ្យ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​អឺរ៉ុប ហើយ​ពួក​ជន​ភៀសខ្លួន​គឺ​ជា​គោល​ដៅ​របស់​ពួក​គេ​ដើម្បី​ជ្រើសរើស។

៦) ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួនៗ​គ្នា​ចំនួន​ពី​លើ​នៅ​ក្នុង​ទីក្រុង Home ដែល​កាន់​កាប់​ដោយ​រដ្ឋាភិបាល​ស៊ីរី បាន​សម្លាប់​មនុស្ស ២២ នាក់ និង មនុស្ស​ច្រើន​ជាង ១០០ នាក់​បាន​រង​របួស​នេះ​បើ​តាម​បណ្តាញ​ទូរទស្សន៍​ស៊ីរី ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ

ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment