១) មានទស្សនៈ បង្កើតឲ្យមានអតិថិជនសម្រាប់ខ្លួនឯង និង បង្កើតតម្លៃដល់សង្គម ៖ ការបង្កើតអ្វីដែលថ្មីដើម្បីបម្រើភាពងាយស្រួលដល់កិច្ចការប្រចាំថ្ងៃរបស់មនុស្ស គឺមិនគ្រប់គ្រាន់នៅឡើយទេ លុះត្រាតែ អ្វីដែលអ្នកបង្កើតចេញមកទាំងឡាយនេះ គឺជារបស់មួយដែលអាចដោះស្រាយនូវបញ្ហាពិត នៅក្នុងសង្គមមួយៗឲ្យមានភាពល្អប្រសើរឡើង។
២) មានទំនុកចិត្តគឺជាវត្ថុតាងបញ្ជាក់ពីការចង់បាន ការត្រៀមរៀបចំ និង បទពិសោធន៍ ៖ មនុស្សគ្រប់រូបយល់ច្បាស់ពីក្តីស្រមៃរបស់ខ្លួន គឺជាការបង្ហាញពីភាពចង់បាន ប៉ុន្តែ អ្នកនឹងមិនអាចទទួលបានអ្វីដែលជាការស្រមៃរបស់អ្នកឡើយ ប្រសិនបើអ្នកមានផ្នត់គំនិត ដើម្បីបង្កើត វិន័យ គោលការណ៍ និងជំនាញឲ្យខ្លួនឯង ក្នុងការទៅទម្លុះនូវរបាំងទាំងឡាយ ដែលជារនាំងមិនឲ្យការស្រមៃរបស់អ្នកក្លាយជាការពិត។
៣) មានឆន្ទៈដើម្បីស៊ូទ្រាំចំពោះការពលិកម្មរបស់ខ្លួនដើម្បីធ្វើឲ្យអ្វីមួយកើតឡើងពិតប្រាកដ ៖ សហគ្រិនជោគជ័យមានឆន្ទៈខ្ពស់ក្នុងការពលិកម្មចំពោះអ្វីៗដែលខ្លួនមាន មិនថាពេលវេលា ឬ ទ្រព្យសម្បត្តិនោះទេ ដើម្បីយកមកបង្កើតអ្វីមួយដែលជាសេចក្ដីប៉ងប្រាថ្នា ឲ្យលេចចេញជារូបរាងឡើងពិតប្រាកដ។
៤) ត្រូវចេះបង្កើតទំនាក់ទំនងល្អទាំងក្នុង នៅ ក្រៅកន្លែងធ្វើការ ៖ ការបង្កើតទំនាក់ ទំនងជាមួយមនុស្សដទៃ គឺតម្រូវឲ្យមានការបង្កើតទំនាក់ទំនងជាក្រុម និងចេះការខ្វល់ខ្វាយចំពោះអតិថិជនខ្លួនជាដើម។ ដើម្បីបង្កើតទំនាក់ទំនងដែលល្អគឺពឹងផ្អែកលើភាពស្មោះត្រង់របស់បុគ្គលនិមួយៗ ហើយត្រូវចេះផ្តល់ជូនឲ្យអ្នកដទៃឲ្យបានច្រើន ជាងការទទួលយកមកវិញ។
៥) ត្រូវបង្ហាញឲ្យឃើញពីសមត្ថភាពខ្លួនឯង និង ការប្តេជ្ញាចិត្តដើម្បីយកឈ្នះឧបសគ្គ ៖ មនុស្សបានមើលឃើញពីទង្វើនេះថា ជាភាពតស៊ូ អត់ធ្មត់ ហើយសមត្ថភាពនៃការដោះស្រាយបញ្ហា គឺជាសញ្ញានៃភាពប្ដេជ្ញាចិត្ត ដែលនេះជាសូចនាករបង្ហាញពីភាពជោគជ័យយូរអង្វែង។ បុគ្គលជោគជ័យ តែងចងចាំជានិច្ចថា ការបើកដំណើរការអាជីវកម្មថ្មីថ្មោង គឺជាការធ្វើដំណើរផ្សងព្រេង មិនមែនធ្វើដំណើរដោយមានទិសដៅនោះទេ ហើយពួកគេតែងសប្បាយចិត្តដើម្បីប្រឈមនឹងបញ្ហាដែលជួបប្រទះលើផ្លូវធ្វើដំណើររបស់ពួកគេ។
៦) ត្រូវសប្បាយជាមួយការងាររបស់ខ្លួន និង មនុស្សនៅជុំវិញខ្លួន ៖ សហគ្រិនជោគជ័យ គឺជាមនុស្សដែលសប្បាយនឹងការងារដែលខ្លួនឯងកំពុងធ្វើ ហើយនឹងសប្បាយជាមួយមនុស្សដែលនៅជុំវិញខ្លួន ជាមួយអតិថិជនរបស់ខ្លួន។ ហើយពួកគេក៏ជាមនុស្សដែលចេះធ្វើឲ្យមានតុល្យភាព រវាងជីវិតការងារ និង ជីវិតឯកជនជាមួយគ្រួសារ និងមិត្តភ័ក្ដិខាងក្រៅជាដើម។
ប្រភព៖ Thebnews
0 comments:
Post a Comment