សំណួរចំនួន ៥ ដែលត្រូវសួរ មុននឹងសម្រេចចិត្តរួមភេទ
ការរួមភេទធ្វើឱ្យបានសប្បាយតែមួយភ្លែតទេ ក៏ប៉ុន្តែបើរួមភេទហើយមានឆ្លងជំងឺ វានឹងធ្វើឱ្យអ្នកពិបាកអស់មួយជីវិត។ ដូច្នេះ សូមអ្នកកុំខ្លាចខាតពេលនឹងសួរដៃគូរួមភេទរបស់អ្នកសិន។
សំណួរទាំង៥នោះ រួមមាន៖
១- តើគេបានទៅធ្វើតេស្តរកមេរោគអេដស៍ពីពេលណា?
ត្រូវដឹងថាការធ្វើតេស្តរកមេរោគអេដស៍នឹងមានប្រសិទ្ធភាពតែកាលណាការធ្វើតេស្តនោះប្រព្រឹត្តទៅ៣ខែក្រោយពីមានការសង្ស័យថាបានឆ្លងមេរោគ។ ការធ្វើតេស្តក្នុងរយៈពេលខ្លីជាងនោះអាចផ្តល់លទ្ធផលអវិជ្ជមាន តែមិនត្រឹមត្រូវទេ។
២- តើគេមានធ្លាប់កើតជំងឺកាមរោគទេក្នុងពេល៦ខែក្រោយនេះ?
ជំងឺកាមរោគអាចទាមទារពេលវេលាយូរ និងមានការតាមដានជាប់ ដើម្បីឱ្យច្បាស់ថាគ្មានការបង្ករោគទេ។
៣- តើមានចេញអ្វីលើស្បែកទេ ឬមានរមាស់នៅប្រដាប់ភេទទេ?
សញ្ញាទាំងអស់នេះអាចបញ្ជាក់ថាមានមេរោគលើប្រដាប់ភេទ ឬកំពុងតែមានការបង្កកាមរោគហើយ។
៤- តើមានគិតថាត្រូវប្រើស្រោមអនាម័យទេ?
ការប្រើស្រោមអនាម័យគឺជាវិធីតែមួយគត់ដើម្បីបង្ការការចម្លងជំងឺផ្សេងៗ ហើយក៏មិនធ្វើឱ្យមានគភ៌ផងដែរ។
៥- តើមានអាលែកហ្ស៊ីនឹងស្រោមដែរឬទេ?
បើសិនជាដូច្នោះមែន សូមពិចារណារកវិធីណាផ្សេងវិញ។
0 comments:
Post a Comment