ប្រទាលកន្ទុយក្រពើជួយព្យាបាលបញ្ហាពងបែកមាត់
បញ្ហាពងបែកមាត់ គឺជាបញ្ហាដែលតែងតែរំខានមួយ ជាពិសេសធ្វើឲ្យអ្នកពិបាកក្នុងការទទួលទានអាហារតែម្ដង។ ម្យ៉ាងវិញទៀត វាក៏ធ្វើឲ្យយើងមានភាពឈឺចាប់មួយចំនួនទៀតផងនៅពេលដែលមានអ្វីមួយប៉ះទៅកន្លែងដែលមានពងបែកនេះ។
ប៉ុន្តែវាមិនមានជាបញ្ហាធំទៀតនោះឡើយ នៅពេលដែលមានបញ្ហានេះ អ្នកអាចប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីកាត់បន្ថយពីបញ្ហានេះ ៖
យកប្រទាលកន្ទុយក្រពើស្រស់មួយកន្ទុយ កាច់វាយកសាច់ខាងក្នុងមក លាបនៅត្រង់កន្លែងដែលមានពងបែក។ ដោយអនុវត្តន៍ឲ្យបាន ៣ដងក្នុងមួយថ្ងៃ។
ម្យ៉ាងវិញទៀត អ្នកក៏អាចយកវាដាក់លាយជាមួយទឹក រួចខ្ពុលមាត់ឲ្យបាន ៤ ទៅ ៥ដងក្នុងថ្ងៃ វានឹងអាចជួយអ្នកឲ្យឆាប់ជាសះស្បើយពីបញ្ហានេះ។
គួរបញ្ចាក់ថា.ប្រទាលកន្ទុយក្រពើផ្ដល់អត្តប្រយោជន៍ច្រើនមិនត្រឹមតែផ្នែកសុខភានោះឡើយ វាក៏ត្រូវបានគេកែច្នៃជាគ្រឿងសម្រាប់រក្សាសម្រស់ ហើយមានតំលៃថ្លៃទៀតផង៕
កែសម្រួលដោយ
0 comments:
Post a Comment