កម្រង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ ១៥ មករា

Advertisements
១) លោក Alan Rickman តារា​សំដែង​ហូលីវូដ​ក្នុង​រឿង​ Die Hard និង ខ្សែភាពយន្ត Harry Potter បាន​ទទួល​មរណភាព​ហើយ​នៅ​ក្នុង​វ័យ ៦៩ ឆ្នាំ​ដោយ​ជំងឺ​មហារីក។ លោក​ទទួល​មរណភាព​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក​នា​ទីក្រុង ឡុងដុង ដែល​លោក​បាន​លាក់​បាំង​ជំងឺ​លោក​យូរ​មក​ហើយ។ ២) ប្រទេស ឥណ្ឌូណេស៊ី ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ISIS ហើយ​និង​ត្រូវ​ធ្វើ​ការ​សហការ​គ្នា​ជា​មួយ​ប្រទេស ជិត​ខាង​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវកម្ម នេះ​បើ​តាម​សម្តី​ប៉ូលិស​ប្រចាំ​ក្រុង ហ្សាកាតា ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ និង​ការ​បាញ់​ត​ដៃ​គ្នា​រវាង​ប៉ូលិស​និង​ភេរវជន នៅ​កណ្តាល​ក្រុង​ហ្សាកាតា​រួម​មក។ ៣) ប្រទេស​ចិន​មាន​គម្រោង​បញ្ជូន​យានអវកាស​ទៅ​ចុះចត​នៅ​លើ​ភព​ព្រះចន្ទ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​មហិច្ឆតា​វិស័យ​អវកាស​របស់​ខ្លួន​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​បើ​តាម​សារព័ត៌មាន Xinhua។ ៤) Bahrun Naim ដែល​ជា​ជន​ជ្រុល​និយម​ក្នុង​តំបន់​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ឥណ្ឌូណេស៊ី​ចោទ​ប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត នៅ​ចំ​កណ្ដាល​ទីក្រុង ហ្សាកាតា កាល​ពី​ម្សិលមិញ។ ៥) សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ហាត់​កាត់​ថា FIFA បាន​ចេញ​សេចក្តី​ប្រកាស ហាម​ក្លឹប​បាល់​ទាត់​ ធំ​ពីរ របស់​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស អេស្ប៉ាញ​ ពោល​គឺ​ក្លឹប បាល់​ទាត់ Real Madrid និង Atletico Madrid មិន​ឲ្យ​ទិញ​កីឡាករ​ចូល​រហូត​ដល់​ពេល​បញ្ចប់​រដូវ​កាល​ ២០១៦ ដោយ​សារ​ក្រុម​ទាំង​ពីរ​បាន​ល្មើស​ច្បាប់​របស់​សហព័ន្ធ​ដែល​ទិញ​កីឡាករ​អាយុ​ក្រោម​ ១៨ ឆ្នាំ​។ ៦) ប្រជាជន​ស៊ីរី​ច្រើន​ជាង ១ លាន​នាក់​កំពុង​រក​គ្រោះ​អត់​ឃ្លាន ក្រោយ​ពី​តំបន់​៥២ ត្រូវ​បាន​បិទ​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី ដែល​ទង្វើ​នេះ​ត្រូវ​បាន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Ban Ki-Moon ហៅថា ការ​ប្រើប្រាស់​ការ​អាហារ​ធ្វើ​ជា​អាវុធ​ដើម្បី​បង្អត់​ប្រជាជន គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ប្រភព៖Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment