ដំណឹងល្អៈ អត្តសញ្ញាណប័ណ្ណអាចជំនួសប័ណ្ឌបើកបរបាន

Advertisements
ក្នុងឳកាសចូលរួមសម្ពោធសមិទ្ឋផលស្ពានអាកាស ៥ មករា ជាមួយសម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញទាំងអស់គ្នា! ថ្ងៃនេះសម្តេចតេជោ នឹងមានដំណឹងល្អៗជាច្រើនថែមទៀតសម្រាប់ជនរួមជាតិ រួមទាំងការបញ្ចុះតម្លៃសម្រាប់ប័ណ្ណបើកបរ និង ការមិនអោយបង់ថ្លៃចំពោះម្ចាស់យានយន្តដែលរស់នៅតាមបណ្តោយបញ្ជោរបង់លុយផ្លូវជាតិលេខ ៤។ សម្តេចតេជោ ហ៊ុន សែន គឺជាទីសង្ឃឹមរបស់កម្ពុជា ដែលនាំមកនូវការរីកចម្រើនសម្រាប់ជាតិយើងទាំងមូល ! សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​​ថា អ្នក​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ក១ មិន​ចាំបាច់​មាន​លិខិត​ពិនិត្យ​សុខភាព និង​រៀន​បើកបរ​ទេ ហើយ​តម្លៃ ពីមុន​ប្រាំ​មួយម៉ឺន នៅសល់ ២៥ ០០០ រៀល។ “ប័ណ្ណបើកបរ​ដូច​អត្តសញ្ញា​ប័ណ្ណ​អីចឹង! គឺ​គ្រប់​គ្នា​ត្រូវ​តែ​មាន​ប័ណ្ណបើកបរ​ទើប​អាច​បើកបរ​យាន​ជំនិះ​បាន”។ សម្ដេច​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ពាន​អាកាស​ និង ផ្លូវ​ក្រោម​ដី តិចណូ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​ មករា ២០១៦។ សម្ដេច​ថ្លែង​បន្ដ​ថា ការ​ប្រលង​ឡើង​វិញ កាល​ពី​មុន​​តម្លៃ ២៥ ០០០ រៀល ឥឡូវ​អត់​អស់​លុយ​ទៀត​ទេ ហើយ​ការ​ពន្យារ​ធ្វើ​ប័ណ្ណបើកបរ​ កាល​ពី​មុន​ ៤ម៉ឺន​ ឥឡូវ​នៅ​សល់​ត្រឹម ២ម៉ឺន​រៀល។ បញ្ជាក់៖ នេះសម្រាប់តែ ម៉ូតូ ក១ កម្លាំងតូចជាង ឬស្មើ ១២៥cc ប៉ុណ្ណោះ៕​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

27 comments:

  1. ចំណុចត្រង់ណាដែលថា អត្តសញ្ញាណប័ណ្ណអាចជំនួសប័ណ្ឌបើកបរបាន ? សូមបញ្ញាក់ព្រោះថាអានទៅវាគ្មានពាក្យថាជំនួសបានទេ ។ ប្រសិនបើគ្រាន់តែដាក់ចំណងជើងដើម្បីចង់បានប្រជាប្រិយសូមប្រើចំណងជើងដែលសមរម្យ​ ឬ ជាងវាងការកុហក ។ កុំបំភ្លៃពតត៌មាន​។

    ReplyDelete
    Replies
    1. និយាយត្រូវបង

      Delete
    2. ដាក់ចំនងជើងអត់ត្រូវផង សារពត័មានគ្មានវិជ្ជាជីវះ

      Delete
    3. និយាយរួមblogហកនឹងថោកហ្មងកូពីរឿងគេមកផុសលើblogខ្លួនហើយពត៌មានគ្មានបានការទៀត

      Delete
  2. អ្នកសរសេរ ឬដាក់ចំណងជើងនេះ គួរប្រយ័ត្នបន្តិច។ នេះគឺពិតជាខុសពីអ្វីដែលសម្តេចនាយករដ្ឋមន្រ្តីលើកឡើង។ លោកប្រៀបធៀន ប័ណ្ណបើកបរ គឺដូចអត្តសញ្ញាណប័ណ្ឌចឹង គឺទៅណាមកណា ត្រូវដាក់ជាប់តាមខ្លួន។ នេះមិនមែនមានន័យថា គ្រាន់តែអត្តសញ្ញាណប័ណ្ណ គឺអាចយកមកប្រើជំនួសប័ណ្ណបើកបរឡើយ។ នេះជាការយល់ខុសទាំងស្រុង ដែលនាំឲ្យមានការភ័ណច្រឡំដល់សាធារណជន។

    ReplyDelete
  3. http://vodhotnews.com/media/sounds/160105-vod-sothoeuth-f-gg-motor-driver-can-apply-for-licesne-withouth-learning-web-2016-01-05.mp3

    ReplyDelete
  4. ប្រយ័ត្ត ចំណងជើងពត៍មាន

    ReplyDelete
  5. ចង់អោយគេshare ពេកយកចំណងជើងមកដាក់ដោយគ្មានន័យ!! ល្មមកែហើយ!!!

    ReplyDelete
  6. ចំណងជើងនេះ ធ្វើអោយមានការយល់ច្រឡំ។ ត្រូវតែសរសរចំណងជើងកុំអោយចាកន័យ

    ReplyDelete
  7. ពិតជាពូកែរសរសេរពត៌មានបំភន័មហាជនមែន! សង្ឃឹមថាក្រសួងសម្ថកិច្ចមានវិធានការ

    ReplyDelete
  8. no ethic writer that a reason our country still low developing country.

    ReplyDelete
  9. Post for money! Post for adsense !Stupid

    ReplyDelete
  10. ហេហេហេ ២ ម៉ារយ :D

    ReplyDelete
  11. សរសេរគ្មានវិជ្ជាជីវៈ

    ReplyDelete
  12. បើសារព័ត៌មាននេះមានវិជ្ជាជីវ:ជាងនេះ ប្រហែលជាមានអ្នកគាំទ្រជាងនេះ...

    ReplyDelete
  13. ប្លក់នឹងទៅបរលោកទាំងម្ចាស់ឥលូវហើយ!

    ReplyDelete
  14. ខ្ញុំគិតថាការបើកបរអាចមិនបាច់រៀនបាន ប៉ុន្តែទ្រឹស្តីនឹងផ្លាកសញ្ញាគួរតែរៀន ព្រោះមានមនុស្សជាច្រើនដែលបើកបរមិនគោរពផ្លាកសញ្ញា....។

    ReplyDelete
  15. សសេរ​ឲមានប្រយេាជន៏ផង​​ទៅ

    ReplyDelete
  16. ចេះតែដាក់ចំណងជើង អត់ប្រយោជន៍

    ReplyDelete
  17. Done make the people missed understanding!That is the fucking shit marketing way http://sabayread168.blogspot.com/2016/01/blog-post_52.html#more
    !!

    ReplyDelete
  18. អ្នកផ្សាយពត៌័មាន ខុសហើយ!!! សូមពិនិត្យឡើងវិញ ជាពិសេសចំណងជើង!!!!​

    ReplyDelete