សាកល្បងវិធីសាស្ត្រខាងក្រោមទាំង ៤ នេះដើម្បីបញ្ចៀសខ្លួនឯងពីជំងឺខ្ជិលច្រអូស
ភាពខ្ជិលច្រអូស គឺជាទម្លាប់អាក្រក់មួយរបស់មនុស្សគ្រប់រូប ហើយភាពខ្ជិលរបស់មនុស្សខ្លួនឯងនេះដែរនឹងអាចខ្លាចជា ជំងឺរ៉ាំរ៉ៃប្រចាំក្នុងចិត្តអ្នក ដែលវានឹងរារាំងអ្នក ពីការធ្វើអ្វីមួយ ឬ ការចង់សម្រេចគោលដៅអ្វីមួយរបស់អ្នក ។ ដូច្នេះនេះជាបញ្ហាដែលអ្នកគួរមានវិធីសាស្ត្រដោះស្រាយឲ្យបានឆាប់រហ័សដើម្បីបញ្ចៀសខ្លួនឯងឲ្យឆ្ងាយពីជំងឺខ្ជិល ។ ចូរសាកអនុវត្តគន្លឹះសាមញ្ញទាំង៤ ខាងក្រោមនេះប្រហែលជាអាចជួយអ្នកឲ្យគេចផុតខ្លះៗពីជំងឺខ្ជិល។
១) បង្កើតការលើកទឹកចិត្តឲ្យខ្លួនឯង
ហេតុផលដ៏សាមញ្ញមួយដែលធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សខ្ជិលច្រអូសគឺខ្វះការលើកទឹកចិត្ត នៅពេលអ្នកខ្វះការលើកទឹកចិត្តនៅពេលធ្វើអ្វីមួយ អ្នកអាចនឹងអាចទុកការងារអ្វីមួយដែលអ្នកចង់នោះចោលដោយអ្នកអាចគិតថាវាគ្មានសារសំខាន់។ ដូច្នេះការបង្កើត ការលើកទឹកចិត្តសម្រាប់ខ្លួនឯង ជាសំខាន់នឹងមានតម្លៃបំផុតដើម្បីធ្វើឲ្យខ្លួនឯងទទួលបានអ្វីមួយដែលចង់បាន។
មានច្រើនរបៀបណាស់ក្នុងការលើកទឹកចិត្តខ្លួនឯងដូចជាការរំលឹកខ្លួនឯងនូវគោលបំណងដែលខ្លួនចង់បាន សម្លឹងមើលបុគ្គលដែលនៅជុំវិញខ្លួនឯង ដោយពួកគេសុទ្ធតែមនុស្សពូកែនឹងជោគជ័យជាដើម។
២) ព្យាយាមដើរម្ដងមួយជំហានៗ
កំហុសមួយដ៏ធំនៃមនុស្សយើងគ្រប់រូបនៃមនុស្សយើងគឺការព្យាយាមធ្វើកិច្ចការច្រើននូវពេលតែមួយ ទោះបីជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដែលវាអាចជួយសន្សំសំចៃពេលរបស់អ្នកក៏ដោយ ប៉ុន្តែបញ្ហានូវតែមាន។ ការធ្វើដូចនេះអ្នកមិនអាចមើលឃើញនូវកិច្ចការដែលអ្នកធ្វើគ្រប់ជ្រុងជ្រោយបាននោះទេ ដែលពេលនោះហើយអ្នកនឹងមានអារម្មណ៍ថាធុញទ្រាន់ នឹងចាប់ផ្ដើមលេចឡើងពីក្នុងខ្លួនអ្នក ដែលអាចធ្វើឲ្យអ្នកបោះបង់ចោលទៅវិញនូវអ្វីដែលអ្នកចង់ធ្វើ។
ដូច្នេះការដើរម្តងមួយជំហានជាវិធីសាស្ត្រមួយដ៏ល្អដែលអាចឲ្យអ្នកមានពេលគ្រប់គ្រាន់ដើម្បីធ្វើវាទោះបីជាវាយូរនឹងទទួលបានជោគជ័យ តែវាក៏មិនឆាប់នឹងបរាជ័យដែរ ដែលនេះដូចអ្វីដែលគេតែងនិយាយថា ខ្ញុំដើរយឺត ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយនោះទេ។
៣) ព្យាយាមបែងចែកការងារពីធំទៅជាបំណែកតូចៗ
មូលហេតុដ៏សាមញ្ញដែលអាចនឹងធ្វើឲ្យអ្នកបង្អង់ពេលក្នុងការធ្វើកិច្ចការអ្វីមួយគឺបណ្ដាលមកពីកិច្ចការនោះលំបាកពេក ឬ ចំណាយពេលយូរពេកដើម្បីធ្វើវា។ ប្រសិនបើដូច្នេះពិតមែន អ្នកអាចបំបែកកិច្ចការទាំងនោះឲ្យទៅជាផ្នែកតូចៗ ដែលវិធីមួយនេះជួយអ្នកឲ្យមានភាពងាយស្រួលដើម្បីបញ្ចប់វា។
៤) ត្រូវចេះរៀបចំយុទ្ធសាស្ត្រសម្រាប់ការងារខ្លួនឯង
ការចេះរៀបចំយុទ្ធសាស្ត្រដើម្បីធ្វើអ្វីមួយជាបច្ចេកទេសដ៏មានសារប្រយោជន៍បំផុតដើម្បីទទួលបានជោគជ័យ ហើយវាក៏ជាវិធីមួយដែលជួយឲ្យយើងយកឈ្នះលើភាពខ្ជិលច្រអូសរបស់ខ្លួនផងដែរព្រោះអ្នកអាចមើលឃើញផ្លូវសម្រាប់ខ្លួនឯងដើរទៅរកគោលដៅរបស់ខ្លួនរួចហើយ ។ដូច្នេះការចេះរៀបចំយុទ្ធសាស្ត្រឲ្យខ្លួនឯងក្នុងការធ្វើអ្វីមួយ នឹងបង្កើតឥទ្ធិពលជាវិជ្ជមានដល់ចិត្តរបស់ខ្លួនឯង និងជំរុញឲ្យខ្លួនឯងចូលក្នុងសកម្មភាពនោះបានកាន់តែច្រើន។
ប្រភព៖ Thebnews
0 comments:
Post a Comment