ហ្វូស៊ីលកញ្ចក់ទិព្វឆ្លុះទៅកាន់អតីតកាល

Advertisements
ហ្វូស៊ីល​ជាសំណល់ (ឧ. គ្រោង​ឆ្អឹង) ដែល​បន្សល់ទុក​ពីសម័យ​មុនដោយមនុស្ស​សត្វរុក្ខជាតិ​នានា​ហើយត្រូវបានកប់ទុក​ក្នុងស្រទាប់ដី ផ្ទាំងទឹកកក ឬ ថ្ម ឬ ជ័រឈើជាដើម។ ហ្វូស៊ីលទាំងនេះ​ហើយជា​ភស្ថុតាងបញ្ជាក់​នូវការរស់រាន​មានជីវិតនៃ​សត្វដាយណូស័រដែល​ត្រូវបានផុតពូជ​ពីលើលោក​យើងនេះ​កាលពីពាន់ឆ្នាំ ឬ​រហូត​ដល់​រាប់លាន​ឆ្នាំមុន។ គ្រោងឆ្អឹង​ទាំងអស់នេះ​មាន​សារៈសំខាន់​សម្រាប់បុរាណវិទូ​យ៉ាងខ្លាំង​ព្រោះវាជា​កញ្ចក់ឆ្លុះទៅកាន់សម័យកាលដែល​វត្ថុឬ​សត្វទាំងនោះ​រស់នៅ​សម្រាប់យក​ទៅ​បញ្ជាក់នូវ​ទ្រឹស្តីដែល​ពួកគេសរសេរ​ឡើងសម្រាប់រៀបរាប់​នូវអ្វីមួយ។
ហ្វូសស៊ីល ឆ្អឹងត្រចៀករបស់ ហូមីនីន មួយត្រូវបាន​គេ​ចាត់ចូល​ជាហ្វូសស៊ីលចំណាស់​ជាងគេបំផុត​មួយ​ហើយរបក​គំហើញ​នេះអាច ផ្តល់នូវ​តម្រុយ​ដ៏សំខាន់ដែល​អាចពិព័រណ៍នា​នូវដើមកំណើត​នៃមនុស្សជាតិ។
កាលពី​ថ្ងៃពីទី ១៣ ខែឩសភាឆ្នាំ២០១៣​កន្លងទៅនេះ​អ្នកបុរាណវិទូ​មួយក្រុមដែលកំពុង​សិក្សាស្រាវជ្រាវ​នៅសាកវិទ្យាល័យ Binghamton បាន​ចុះផ្សាយ​នូវអត្ថបទ​មួយមាត្រាលើ​ប្រធានបទ​ហ្វូសស៊ីល​​ក្នុងទស្សនាវ​ដី​វិទ្យាសាស្រ្ត​ដែ​លមានឈ្មោះថា Proceedings of the National Academy of Sciences។ ដូចបាន​រៀបរាប់ខាងលើ​របកគំហើញ​នេះអាច​ត្រួសត្រាយ​ផ្លូវសម្រាប់​អ្នកបុរាណវិទូ​ផ្សេងទៀត​ឆ្ពោះទៅកាន់​គន្លឹះដែល​ពន្យល់ពីដើម​កំណើតដំបូង​នៃមនុស្ស។ អត្ថបទ​ដែលបានចុះផ្សាយនោះ​អធិប្បាយយ៉ាង​ស៊ីជម្រៅ​ទៅលើការ​សិក្សាវិភាគ​នៃឆ្អឹងត្រចៀក​តូចៗដែលមាន​ដូចជា malleus​ incus និង stapes នៃអំបូរ​មនុស្សបុរាណ​ដែលជាដូនតា​នៃមនុស្សដែល​រស់នៅទ្វីប អាហ្វ្រិចខាងត្បូង។ (សូមមើលរូបខាងក្រោម)៖
គួរកត់សំគាល់​ផងដែរថា​ហ៊ូស៊ីល​នៃឆ្អឹងតូចៗ​ក្នុងត្រចៀក​ឬគេហៅថា ossicles នេះជា​ប្រភេទឆ្អឹង​តូចជាងគេបង្អស់​ក្នុងសារពាង្គកាយ​មនុស្សហើយ​ហ្វូសស៊ីលក្រុមនេះ​ជាហ្វូស៊ីល​កម្របំផុតក្នុងកំណត់ត្រា។ ដូច្នេះថ្ងៃនេះ​អ្នកបានដឹង​នូវរបកគំហើញ​ថ្មីមួយដែល​ទើបនឹង​រកឃើញពីផ្សិលមិញ​សូមកុំភ្លេច​ផ្តល់ជាមតិយោបល់ខាងក្រោមតាមរយៈ Comment៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment