ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់ (ភាគ ៣)
១ នៅក្នុងកាហ្វេមួយកែវមានសារធាតុគីមីដល់ទៅ ១០០ មុខ ។
២ ដូចទៅនឹងស្នាមម្រាមដៃដែរ ស្នាមអណ្តាតរបស់មនុស្សម្នាក់ៗសុទ្ធតែខុសគ្នា ។
៣ មនុស្សច្រើនជាង ៥០% នៅលើផែនដីមិនដែលធ្វើការហៅចេញ ឬ ទទួលទូរស័ព្ទឡើយ ។
៤ សត្វមេអំបៅភ្លក់រសជាតិតាមរយៈជើងរបស់វា ។
៥ មានមនុស្សតែម្នាក់គត់ក្នុងចំនោមមនុស្ស ២ ពាន់លាននាក់ដែលអាចរស់នៅដល់អាយុ ១១៦ឆ្នាំ ឬ ច្រើនជាងនេះ ។
៦ វាមិនអាចទៅរួចឡើយដែលអ្នកអាចលិទ្ធកែងដៃរបស់អ្នកបាន បើមិនជឿលោកអ្នកអាចសាកមើលបាន ។
៧ សត្វខ្យងអាចដេកបានរហូតដល់ទៅរយៈពេល ៣ឆ្នាំ ។
៨ ឈ្មោះដែលពេញនិយមជាងគេនៅលើពិភពលោកគឺ មហាម៉េដ (Mohammed) ។
៩ ទារកចេះយល់សុបិន្តតាំងពីនូវក្នុងពោះម្តាយ ។
១០ សត្វមឹកមានបេះដូងដល់ទៅបី ។
0 comments:
Post a Comment