តើនឹងមានអ្វីកើតឡើងក្នុងករណីបែកឬធ្លាយស្រោមអនាម័យអំឡុងពេលរួមភេទ?
តើវានឹងមានអី្វកើតឡើងប្រសិនបើបែកឬធ្លាយស្រោមអនាម័យកំឡុងពេលរួមភេទ?ការពិតណាស់មនុស្សម្នាក់ៗសុទ្ធតែប៉ងប្រាថ្នាសុំសេចក្តីសុខរៀងៗខ្លួន ។ពេលខ្លះក៏បានប្រព្រឹត្តអំពើខុសឆ្គងជាយថាហេតុដូចជាក្នុងវ័យបន្តពូជជាដើម។យើងសូមសួរថាបើសិនជាអ្នកធ្វើការរួមភេទដោយមិនបានប្រុងប្រយ័ត្នក្នុងការប្រើស្រោមអនាម័យដូចជាការពាក់មិនបានត្រឹមត្រូវ ផុតកាលបិរច្ឆេទនៃការប្រើប្រាស់ឬក៏គ្រាន់តែមានចំណង់មួយគ្រា? បន្ទាប់ពីការប្រព្រឹត្តខុសឆ្គងមួយគ្រានេះលោកអ្នកនឹងប្រឈមហានិភ័យដ៏ធ្ងន់ធ្ងរដូចជា អត្រាខ្ពស់ក្នុងការឆ្លងជំងឺកាមរោគ/អេដស៍ និងការមានផ្ទៃពោះ។ ទន្ទឹមនឹងនេះផងដែរយើងនឹងបង្ហាញលោកអ្នកពីវិធីការពារសម្រាប់ករណីខាងលើនេះ ក្នុងគោលបំណងចៀសវាងឲ្យបានការឆ្លងមេរោគ ៖
១-ការមានផ្ទៃពោះបន្ទាប់ពីសង្ស័យថាមានការធ្លាយឬបែកស្រោមអនាម័យក្នុងកំឡុងពេល៧២ម៉ោងលោកអ្នកអាចទៅពិគ្រោះជាមូយគ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រីដើម្បីពន្យាកំណើតបន្ទាន់។ បើលើសពី៧២ម៉ោងនោះអ្នកនឹងអាចក្លាយជាម្តាយគេហើយ។
២-ការឆ្លងជំងឺកាមរោគ/អេដស៍ : បន្ទាប់ពីមានហេតុការណ៍បែបនេះអ្នកនិងដៃគូរបស់អ្នកគួរតែធ្វើតេស្តរកមើល មេរោគអេដស៍និងកាមរោគឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ដើម្បីឱ្យប្រាកដកាន់តែច្បាស់លាស់ថែមទៀតក្នុងរយ: ពេល៣ខែបន្ទាប់ពីរួមភេទត្រូវធ្វើតេស្តរកមេរោគអេដស៍ម្តងទៀត។ប្រសិនបើលទ្ធផលវិជ្ជមានអ្នកគួរតែទៅទទួលយកសេវាព្យាបាលនៅឯមន្ទីរពេទ្យ ក៏ប៉ុន្តែបើលទ្ធផលអវិជ្ជមានវិញអ្នកមិនគួរធ្វេសប្រហែសម្តងទៀតឡើយ។ សរុបមកសម័យនេះមានក្មេងៗយុវវ័យជាច្រើនបានបណ្តែតបណ្តោយខ្លួនដោយឆាប់ប្រឡូកនឹងការរួមភេទ ។ដើម្បីទប់ស្កាត់ការការឆ្លងជំងឺពួកគាត់គួរស្វែងយល់ឱ្យបានច្រើនអំពីជំងឺកាមរោគនិងអេដស៍និងខិតខំរៀនសូត្របន្ថែមទៀត ៕
0 comments:
Post a Comment