តើតូរឯកស្រីក្នុងរឿងមុនពេលដួលរលំជានរណា?
តាមរយៈការធ្វើបទសម្ភាស កញ្ញា Pauline Cammal កាលពីថ្ងៃទី ០៦ ខែមករា ក្នុងកម្មវិធីសន្និសីទកាសែត និង បើកសម្ភោធរឿង មុនពេលដួលរលំ “Before the Fall” នៅរោងភាពយន្ត ផ្លាទីនៀម បានធ្វើអោយទស្សនិកជន ដឹងថា តួឯកស្រីដ៏ ស្រស់ស្អាតនោះជាកូនកាត់ខ្មែរ បារាំង ព្រោះកញ្ញាកើតនៅប្រទេសកម្ពុជា តែធំឡើងនៅ ប្រទេសបារាំង។
កញ្ញាបានបង្ហើបប្រាប់ Khmerload ថា កញ្ញាបានចូលរួមសម្តែងនៅក្នុងសាលមហោស្រប ជាច្រើនដង ហើយរឿងមុនពេលដួលរលំនេះ គឺជារឿងទីមួយរបស់កញ្ញា ដូច្នេះហើយទើបកញ្ញា បានខិតខំប្រឹងប្រែង សម្តែងយ៉ាង យកចិត្តទុកដាក់បំផុត។ កញ្ញាបានបន្ថែមទៀតថា “នាងខ្ញុំមានភាពសប្បាយរីករាយ យ៉ាងខ្លាំងដែរមាន កិត្តិយស ចូលរួមក្នុងកម្មវិធីនេះហើយអ្វីដែល កាន់តែពិសេសនោះ គឺកញ្ញាមានមោទនៈភាពបំផុត ដែលបានសម្តែងជាតួឯកស្រី នៅក្នុងរឿងនេះផងដែរ។ វាជាឱកាសមួយដ៏ កម្រដែល សិល្បករខ្មែរ ចាប់ដៃគ្នាសម្តែងរួម ជាមួយនឹងសិល្បករហូលីវូដ។
ជាចុងក្រោយនាងខ្ញុំសូមបញ្ចេញនូវមតិសំណូមពរដល់អ្នកគាំទ្រ ទាំងអស់ទាំងក្នុងស្រុកក្រៅស្រុក ចូលរួមជួយ គាំទ្រវណ្ណកម្មថ្មី នេះ។គួរបញ្ចាក់ផងដែរថាថ្មីៗនេះ ដោយសារវណ្ណកម្មថ្មីមួយនេះ ផលិតកម្មរ៉ក់ ទទួលបាននូវការ គាំទ្រយ៉ាងខ្លាំងពីសំណាក់ ទស្សនិកជន។


0 comments:
Post a Comment