សារបោកប្រាស់ខុសការពិតមួយ កំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមយក្ស Facebook ផ្ញើតាមឆាតតគ្នាជាច្រើននៅយប់នេះ។ យ៉ាងណាមិញ សារនោះពុំមែនជារឿងពិតឡើយ វាគ្រាន់តែជាការបង្កើតឡើងរបស់បុគ្គលណាម្នាក់ ក្នុងន័យលេងសើចប៉ុណ្ណោះ។
ខាងក្រោមនេះជាអត្ថន័យសារដែលផ្ញើតគ្នាតាំងពីល្ងាចមិញ@
ខាងក្រោមនេះជាអត្ថន័យសារដែលផ្ញើតគ្នាតាំងពីល្ងាចមិញ@
ជាបន្ទាន់៖ នៅវេលាយប់ថ្ងៃទី២៥ មករានេះចាប់ពីវេលាម៉ោង 00: 30 ដល់ 03:30 សូមមេត្តាបិទទូរស័ព្ទ ឬកុំព្យូទ័រ។ល។ ព្រមទាំងដាក់ឱ្យនៅឆ្ងាយពីរាងកាយរបស់លោកអ្នក។ យោងតាមទូរទស្សន៍របស់សិង្ហបុរីបានប្រកាសដំណឹងជាបន្ទាន់ថា សូមប្រាប់ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក នៅយប់នេះម៉ោង 12:30 ដល់ម៉ោង 3:30 ភពផែនដីរបស់យើង ត្រូវប្រែប្រួល ដោយ វិទ្យុសកម្ម ឡើងខ្ពស់បំផុត ដោយសារកាំរស្មីលោហធាតុបានធ្លាក់ចុះមកជិតភពផែនដី។ ដូច្នេះសូមបិទទូរស័ព្ទដៃរបស់អ្នក។ ចូរកុំទុកឧបករណ៍ ឬគ្រឿងអេឡិចត្រូនិក ផ្សេងៗទៀត នៅជិតរាងកាយយើងជាដាច់ខាត ព្រោះវាអាចបង្កបញ្ហាកើតឡើងជាហយថាហេតុ។ សូមពិនិត្យមើលក្រុមហ៊ុន Google និងអង្គការ NASA របស់ BBC News ។ បើបានទទួលសារនេះហើយសូមមេត្តាបញ្ជូនបន្តទៅមនុស្សដែលអ្នកស្គាល់ផងសូមអរគុណ។
គ្រប់បណ្ដាញសារព័ត៌មាន មិនបានចុះផ្សាយរឿងនេះឡើយ ហើយសារព័ត៌មាន BBC ទៀតសោតក៏មិនបានបង្ហាញពីករណីខាងលើដែរ។ ចំពោះវិបសាយរបស់អង្គការ NASA ចុះផ្សាយព័ត៌មានលើកចុងក្រោយកាលពីថ្ងៃទី២២ ខែមករា ហើយប៉ុន្មានថ្ងៃចុងក្រោយគ្មានអ្វីថ្មីដូចការលើកឡើងទេ។ ដូចនេះ សូមប្រិយមិត្តទាំងអស់ កុំមានការព្រួយបារម្ភអី។ Angkor Post នឹងព្យាយាមស្វែងរកព័ត៌មានពិតចុះផ្សាយជូនបន្តបន្ទាប់៕
0 comments:
Post a Comment