តាមការស្រាវជ្រាវថ្មីៗបានបង្ហាញឱ្យដឹងថា ការគេងថ្ងៃអាចជួយបង្កើនសមត្ថភាពខួរក្បាល និង ធ្វើឱ្យអ្នកមានសុខភាពល្អ ។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ការគេងថ្ងៃតែរយៈពេលខ្លីប៉ុណ្ណោះក៏អាចជួយស្តារសមត្ថភាពចងចាំបានប្រសើរ និង អាចផ្ទុកព័ត៌មានចងចាំដល់ខួរក្បាលបានប្រសើរណាស់ដែរ ។
១-ការគេងថ្ងៃគ្រប់គ្រាន់ជួយរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ
ការគេងថ្ងៃបានគ្រប់គ្រាន់គឺពិតជាជួយថែរក្សាសម្រស់ពិតមែន ជាពិសេសដល់ស្បែក វាអាចជួយឱ្យចលនាអ័រម៉ូនដំណើរការបានប្រក្រតី ព្រមទាំងជួយជម្រុះកោសិកាចាស់ បណ្តុះកោសិកាថ្មី ។
២-ជួយឱ្យមានភាពរហ័សរហួន ពង្រឹងសមត្ថភាពរាងកាយ និង ស្មារតី
ប្រសិនបើអ្នកធ្វើលំហាត់ប្រាណច្រើនញឹកញាប់ ការគេងថ្ងៃរឹតតែធ្វើឱ្យអ្នកមានភាពសកម្មថែមមួយកម្រិតទៀត ។ ដូច្នេះអ្នកគួរគេងថ្ងៃឱ្យបានពី ២០ ទៅ ៤០ នាទី ទើបប្រសើរ នេះបើយោងតាមអ្នកសិក្សាស្រាវជ្រាវបានបញ្ជាក់ឱ្យដឹង ។
៣-គេងថ្ងៃជួយជួសជុលកោសិកាចាស់
រាងកាយអាចស្តារ និង ប្រសើរឡើងវិញបាន
ដោយអាចជួសជុលកោសិកាណាដែលខូចខាតតាមរយៈការគេងថ្ងៃ ។ ក្រៅពីនេះវាក៏អាចជួយកាត់បន្ថយបញ្ហាស្ត្រេស តានតឹងអារម្មណ៍ និង កម្ចាត់ជាតិពុលផ្សេងៗពីក្នុងខ្លួន ។ ការគេងថ្ងៃបានគ្រប់គ្រាន់ក៏ជួយដល់មុខងារនៃចលនាសាច់ដុំឱ្យដំណើរការបានប្រសើរ និង ប្រក្រតី ។
៤-ជួយបង្កើនសមត្ថភាពចងចាំ
យោងតាមការសិក្សាថ្មីៗបានបង្ហាញថាការគេងថ្ងៃអាចជួយបង្កើនភាពចងចាំ និង អាចផ្តល់ទំហំផ្ទុកការចងចាំទិន្នន័យផ្សេងៗបានកាន់តែច្រើន ។
៥-ជួយសម្រកទម្ងន់
ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យអ័រម៉ូនខ្លះប្រែប្រួល និង កាន់តែបង្កើនចំណង់ពិសាអាហារ ហើយកាន់តែធ្វើឱ្យអ្នកឆាប់ឡើងទម្ងន់ ព្រោះវាបាត់បង់តុល្យភាពអ័រម៉ូនក្នុងខ្លួន ។ ដូច្នេះការពិសាអាហារដែលមានជាតិកាល់ស្យូមច្រើនអាចជួយឱ្យសាច់ដុំ និង សរសៃប្រសាទរក្សាលំនឹង ជួយឱ្យកាន់តែឆាប់គេងលក់ស្រួល ។
សរុបទៅអ្នកអាចជ្រើសរើសរយៈពេលគេងថ្ងៃបានចាប់ពី ៣០ នាទី រហូតដល់ ៩០ នាទី ក្នុងមួយថ្ងៃតាមតែអាចធ្វើទៅបាន ព្រោះក្នុងចន្លោះ ពេលនេះវាសមល្មមគ្រប់គ្រាន់ជួយពង្រឹងសមត្ថភាពទាំងខួរក្បាល ស្មារតី និង រាងកាយបានប្រសើរបំផុត ៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment