វ័យ​ស្តង់ដារ​របស់​ឪពុកម្តាយ​ដើម្បី​បង្កើតកូន​ឈ្លាសវៃ​

Advertisements


ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​បង្ហាញថា ឪពុកម្តាយ​អាយុ​ឃ្លាត​គ្នា ៧ ឆ្នាំ នឹង​បង្កើតកូន​ឈ្លាសវៃ​បំផុត ។​
​បច្ចុប្បន្ននេះ និន្នាការ​រៀបការ​យឺត​របស់​យុវវ័យ​កំពុង​ពន្យារ​ដំណើការ​បង្កើតកូន​តាម​ធម្មជាតិ ហើយ​ពុំ​សូវ​មាន​នរណា​ដឹងថា គឺ​រឿងនេះ​ក៏​បង្កប់​នូវ​កក្តា​មិនល្អ​ពាក់ព័ន្ធ​ដល់​ការកកើត និង​រីក​ម្រើ​ន​របស់​ទារក​ក្នុង​ផ្ទៃ​ម្តាយ​ផងដែរ ។ ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​បារាំង ប​នា​ឲ្យ​ដឹងថា ជ្រើសរើស​ត្រឹមត្រូវ​វ័យ​ដើម្បី​បង្កើតកូន នឹង​ជួយ​គូ​ស្វាមីភរិយា​មានកូន​សុខភាព​មាំមួន និង​ឈ្លាសវៃ​បំផុត ។​
• វ័យ​ស្តង់ដារ​សម្រាប់​ឪពុកម្តាយ​ពេល​បង្កើតកូន​
​ពួក​អ្នកវិទ្យាសាស្ត្រ​បារាំង​ចាត់ទុកថា ស្ត្រី​នៅ​វ័យ ២០ ទៅ ៣០ ឆ្នាំ មានលទ្ធភាព​បង្កើតកូន​ល្អ​បំផុត ។ ក្នុង​វ័យ​នេះ ស្ត្រី​បាន​ពេញវ័យ​ពេញលេញ ហេតុនេះ​គុណភាព​ពង​ក៏​ខ្ពស់បំផុត​, ប្រសិន​មានគភ៌ ក៏​រីកចម្រើន​ល្អប្រសើរ និង​បន្ថយ​ជួយ​ហានិភ័យ​ដូចជាៈ រលូត​កូន​, កើត​មិន​គ្រប់​ខែ​, ទារក​ស្លាប់​ក្នុង​ផ្ទៃ​, ទារក​ស្រាល​ទម្ងន់​, ឬ មាន​រូបរាង​មិន​ប្រក្រតី ។​
​ផ្ទុយ​ពី​ស្ត្រី​, ការស្រាវជ្រាវ​ឲ្យ​ដឹងថា កូន​របស់​បុរស​នៅ​វ័យ​ពី ៣០ ទៅ ៣៥ ឆ្នាំ ជា​ក្មេង​ឈ្លាសវៃ និង​រហ័សរហួន​បំផុត ព្រោះ​នៅ​វ័យ​នេះ គុណភាព​មេជី​វិត​របស់​បុរស​ឈានដល់​ចំណុចកំពូល​, ក្រោយ​អាយុ ៣៥ ឆ្នាំ គុណភាព​មេជី​វិត​ចាប់ផ្តើម​ថយចុះ​សន្សឹមៗ ហើយ​រឿងនេះ​នឹង​ឥទ្ធិពល​ដល់​ការ​គួបផ្សំ​ជាមួយ​ពង​បង្កើតជា​ទារក​ក្នុង​អនាគត ។​
​ដើម្បី​ឲ្យ​ការ​គួបផ្សំរ​បស់ពង និង​មេជី​វិត​សម្រេចបាន​ប្រសិទ្ធភាព​បំផុត​នោះ​, ស្វាមីភរិយា​គួរ​មាន​អាយុ​គម្លាត​គ្នា​ប្រមាណ ៧ ឆ្នាំ គឺ​ល្អ​បំផុត ។​
​ក្រៅពី​វ័យ​បង្កើតកូន​, ការថែទាំង​មុនពេល​មានគភ៌​ក៏​សំខាន់​ណាស់ដែរ ដើម្បី​ជួយ​ឲ្យ​ទារ​កមាន​សុខភាព​ល្អ និង​ឈ្លាសវៃ ៕​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment