វិធីការពារមិនឲ្យមានផ្ទៃពោះ​​ក្រោយពេល​​រួមភេទរួច

Advertisements
អស់រយៈ​ពេល​ជា​ច្រើនឆ្នាំ​​ទៅហើយ ​ដែលថ្នាំ​​ពន្យា​កំណើត​​មានការ​ពេញ​និយម​សម្រាប់​គូស្នេហ៍​ដែលមិន​ទាន់ចង់​​បាន​កូន។ ​ប៉ុន្តែបច្ចុប្បន្ននេះ ​មាន​ជម្រើស​ជាច្រើន​​ដែល​បុរស ​និង​ស្ត្រី​​អាច​ជ្រើសរើស​​បាន ​ប្រសិនបើ​​ពួកគេ​​មិនទាន់​​ចង់ចាប់​​ផ្តើម​បង្កើត​គ្រួសារថ្មី។ ការមានផ្ទៃពោះជា​ជំហ៊ានមួយ​ដ៏ធំនៅក្នុង​ជីវិតគូស្វាមីភរិយា។ គូស្វាមីភរិយាច្រើន​ជាង ១០០% ត្រូវ​តែ​មានកូន ។ ​តែទោះបី​​ជាយ៉ាងណា​​ក៏ដោយ​ ការមាន​ផ្ទៃពោះ​​ដោយចៃដន្យ​​មិនអាច​​ផ្លាស់ប្តូរ​​បានឡើយ​ ប្រសិនបើ​​គ្មាន​ការ​ការពារ​​ឲ្យបាន​​ត្រឹមត្រូវ។ ត្រូវតែមានថ្នាំពន្យាកំណើត​ជាដាច់ខាត ​ក្រោយពេល​​រួមភេទ​ប្រសិន​បើ​អ្នក​មិនចង់​​ឲ្យ​មាន​​ផ្ទៃពោះ។ ​កាល​ពីមុន ​ស្ត្រីមាន​​កាតព្វកិច្ច​ត្រូវ​លេបថ្នាំ ​ឬជ្រើស​យក​​សមាសធាតុ​​ធម្មជាតិ​​ដែល​​ការពារ​​ពីកា​រមាន​ផ្ទៃពោះ ​ប៉ុន្តែ​​សព្វថ្ងៃ​​បុរស​ក៏​អាច​ប្រើវិធី​​ដើម្បី​ការពារ​​មិនឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​បាន​ដែរ។ ​បុរស​​អាច​ប្រើ​​ស្រោម​អនាម័យ​ ហើយ​ក៏​អាច​លេប​ថ្នាំគ្រាប់​​ផងដែរ ​ប៉ុន្តែ​​អ្នកវិទ្យា​សាស្ត្រ​​ជាច្រើន​​មិនទាន់​​បានបង្ហាញ​​ពីប្រភេទ​ថ្នាំគ្រាប់​​ទាំងនេះ​​ឲ្យបាន​​ត្រឹមត្រូវ​និង​​សុវត្ថិភាព​​នៅឡើយទេ។ ដើម្បីការពារ​ពីការ​មានផ្ទៃពោះ ស្ត្រីគួរតែ​អនុវត្តតាម​វិធីពន្យាកំណើត។ ​អ្នក​ជំនាញ​​បាន​និយាយ​ថា ​ស្ត្រីគួរតែ​ចៀសវាង​​ការទទួល​ទាន​ថ្នាំគ្រាប់​​ដោយ​មិន​បាន​ឯកភាព​​ពីអ្នក​​ជំនាញ ​ព្រោះ​ថ្នាំ​គ្រាប់​​មានផល​ប៉ះពាល់​​អាក្រក់​អាច​បំផ្លាញ​​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ទៅ​ថ្ងៃ​អនាគត។​ ដូច្នេះ ​ខាងក្រោមនេះ​​ជាអ្វី​ដែល​​គូស្វាមី​ភរិយា​​ត្រូវធ្វើ​ក្រោយ​​ពេល​​បង្កាត់​ភ្លើងស្នេហ៏​​ដោយមិន​​បាន​ការពារ៖ ថ្នាំគ្រាប់ ស្ត្រីភាគច្រើនលេបថ្នាំ​ពន្យាកំណើត​ជាបន្ទាន់។ ​តែទោះ​​ជាយ៉ាងណា​ ថ្នាំគ្រាប់​​តូចមួយ​នេះ​មាន​ផល​ប៉ះពាល់​​ជាច្រើន​​ដូចជា ​ធ្វើឲ្យ​​ចេញឈាម,​ឈឺពោះ ​និង​ឈឺសុដន់, ​ស្ត្រីនៅ​តែ​ត្រូវ​ការ​​លេបថ្នាំ​គ្រាប់ ​ដើម្បី​ការពារ​​ការ​មាន​ផ្ទៃពោះ។ ​ថ្នាំពន្យា​កំណើត​​ក្រោយពេល​​រួមភេទ​រួច​ពិត​ជាមាន​​ប្រសិទ្ធិភាព ​និងគួរតែ​​ទទួលទាន​​ក្នុងរយៈ​ពេល​តិចជាង ​៤៨ម៉ោង។ ​ថ្នាំគ្រាប់នេះ​​នឹងរារាំង​​ដល់​ការ​បង្កកំណើត។​ វិធីពន្យាកំណើត ឧបករណ៏មួយ​មានសុវត្ថិភាព ​និង​ជាវិធី​ពន្យា​កំណើត​​យ៉ាង​មាន​ប្រសិទ្ធិភាព​​សម្រាប់​ស្ត្រី។ ​ឧបករណ៏​នេះ​ធ្វើពីជ័រ​ប្លាស្ទិច​​មានរាង​​ជាអក្សរ T​​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​​ទៅក្នុង​​ស្បូន​​របស់​ស្ត្រី។ ​ទាមទារ​ឲ្យ​មាន​ការវះ​កាត់​តិចតួច​​ដោយ​អ្នក​ជំនាញ។ ​ក្រោយ​ពេល​​ដាក់បញ្ចូល​​ឧបករណ៍​​នេះរួច​ ឱកាស​​នៃការ​​មាន​​ផ្ទៃពោះ​មាន​១/១លាន។ ​តែទោះបី​​ជាយ៉ាងណា​​ឧបករណ៍នេះ​ត្រូវបាន​​ដាក់បញ្ចូល​​ទៅក្នុង​ស្បូន​ស្ត្រី​​ក្នុង​​រយៈពេល ​៧២ម៉ោង ​ដើម្បី​ការពារ​​ពីការ​​មានផ្ទៃពោះ​​ដោយ​ចៃដន្យ។ បើទោះបីជាយ៉ាងណាក៏ដោយ ​យល់ល្អ​​ត្រូវ​ប្រឹក្សា​ជាមួយ​​នឹងអ្នក​​ជំនាញ​ផ្នែក​រោគ​ស្ត្រី មុន​នឹង​គិត​ដល់​ការ​ប្រើ​វិធីពន្យា​កំណើត​​ក្រោយ​ពេល​​រួមភេទរួច៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment