ប្តីចិត្តសឿង! ដឹកប្រពន្ធទៅរាំនៅក្លឹប ខឹងគេរាំប៉ះចង្កេះប្រពន្ធ មកផ្ទះយកកាំភ្លើង ទៅបាញ់រះរបួសសន្តិសុខ២នាក់

Advertisements
(ភ្នំពេញ)៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅ​ក្នុងហេតុការណ៍បាញ់រះជិត១០គ្រាប់ ពីបុរសស្រវឹងម្នាក់ នៅម៉ោង៣៖២០នាទីយប់ឈានចូល ថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិតនៅក្លឹប មេនហាតធេន នៅជាប់ខាងក្រោយសណ្ឋាគារហូលីដេ ដែលជាក្លឹបធ្លាប់កើតរឿងបាញ់បោះរាប់ភ្លេច និងសង្ស័យប្រើប្រាស់គ្រឿងញៀនផងដែរ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ៥៦ ​ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ មន្ត្រីអាវុធហត្ថខណ្ឌដូនពេញមួយរូបបានឲ្យដឹងថា នៅមុនមានករណីបាញ់រះ ជនបង្កបានដឹកប្រពន្ធទៅរាំលេង នៅក្នុងក្លឹបកំសាន្តមួយកន្លែង ពេលកំពុងតែរាំ ក៏មានក្រុមផ្សេងទៀតមករាំប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តី បានខឹងហើយនាំប្រពន្ធចេញមកក្រៅ និងបានឈ្លោះគ្នាជាមួយអ្នកដែលរាំប៉ះចង្កេះប្រពន្ធ។ នៅពេលនោះសន្តិសុខ ក៏បានឃាត់កុំឲ្យមានការឈ្លោះគ្នា ជនសង្ស័យក៏ព្រមឈប់ ហើយក៏បានលួងប្រពន្ធទៅផ្ទះ ជាមួយបងថ្លៃដែលនៅខាងក្រៅ ពេលនោះជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯង ទៅយកកាំភ្លើងនៅផ្ទះ ពេលជិះមកដល់ ក៏បានឈប់ជិតកន្លែកើតហេតុ ហើយបានដកកាំភ្លើងចេញពីម៉ូតូ ធ្វើការបាញ់រះនៅបណ្តាលឲ្យត្រូវសន្តិសុខ២នាក់ ដែលកំពុងតែដើរចេញមកក្រៅ រកទិញទឹកផឹក ដោយជនរងគ្រោះម្នាក់ត្រូវត្រង់ពោះ និងម្នាក់ទៀតត្រូវដៃខាងស្តាំ។ សន្តិសុខដែលរងរបួស នៅក្នុងការបាញ់នោះទី១-ឈ្មោះ កង ចិត្រា អាយុ៤៦ឆ្នាំ និងទី២ឈ្មោះ ដុំ ធី អាយុ៤២ឆ្នាំ។ បន្ទាប់ពីបាញ់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយ សន្តិសុខទាំងពីរត្រូវបានមិត្តភក្តិ ដែលធ្វើការជាមួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ត្រភ្លាមៗ ដើម្បីឲ្យរួចផុតពីសេចក្តីស្លាប់។ រឺឯជនបង្កវិញបន្ទាប់ពីបាញ់ហើយ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ រួមនិងអាវុធវែង១ដើមម៉ាក អឹមសី លេខ៥៦៧៧​ គ្រាប់៦គ្រាប់​ ម៉ូតូមួយគ្រឿង ម៉ាក PCX ស្លាកលេខភ្នំពេញ 1FB-9233 នៅកន្លែងកើតហេតុតែម្តង។ កម្លាំងអាវុធហត្ថបានបន្តទៀតថា ជនបង្កនៅក្នុងការបាញ់បោះនោះឈ្មោះ​ ចៅ​ រង្សី​ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ​ និង​ស្នាក់នៅផ្ទះលេខ១១Eo សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ជនបង្កក៏បានសារភាពថា កាំភ្លើងដែលប្រើប្រាស់ក្នុងការបាញ់នេះ គឺខ្លួនទិញមកពីមន្ត្រីយោធាមួយរូប នៅឯខេត្តប៉ៃលិន។ ​ជាចុងក្រោយជនបង្កត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បញ្ជួនបន្តទៅកាន់ការិយាល័យជំនាញ នៃអាវុធហត្ថក្រុងភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment