ខ្សែ​បម្រើ​កណ្ដាល ឈុន សុធារ័ត្ន យល់​ព្រម​បន្តកិច្ចសន្យា​មួយរដូវកាល​ទៀតជាមួយ​បឹងកេតអង្គរ

Advertisements
“ដំណឹងរីករាយមួយទៀតសម្រាប់អ្នកគាំទ្ររបស់បឹងកេតអង្គរ! ខ្សែបម្រើកណ្ដាល ឈុន សុធារ័ត្ន យល់ព្រមបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយបឹងកេតអង្គរ។ សុធារ័ត្ន និយាយថា៖ “ខ្ញុំសប្បាយចិត្តនៅទីនេះនិងចង់បញ្ចប់អាជីពបាល់ទាត់របស់ខ្ញុំនៅទីនេះ។ ពួកយើងមានកីឡាករល្អៗច្រើន ហើយខ្ញុំមានជំនឿថាពួកយើងនឹងធ្វើបានប្រសើរជាងឆ្នាំចាស់ នៅក្នុងពានរង្វាន់សម្ដេចហ៊ុនសែន និងលីគកំពូលកម្ពុជារដូវកាល២០១៦នេះ ជាមួយគ្រូបង្វឹកឆ្នើមរបស់យើង(លោកគ្រូ ប្រាក់ សុវណ្ណារ៉ា)”។
ថ្មីៗនេះ សុធារ័ត្ន ក៏ត្រូវបានលោកគ្រូ លី តែហ៊ូន កោះហៅចូលក្រុមជម្រើសជាតិកម្ពុជាដើម្បីធ្វើដំណើរទៅប្រកួតពានរង្វាន់ Bangabandhu Gold Cup នៅបង់ក្លាដេស ដែរ ប៉ុន្តែអតីតប្រធានក្រុមបៀលប្រាយយូណាយធីតរូបនេះមិនអាចចូលរួមបានដោយសារបញ្ហារបួសកជើង ក្រោយព្រឹត្តិការណ៍ Toyota Mekong Club Championship 2015។ ខ្សែបម្រើវ័យ២៦ឆ្នាំខាងលើផ្លាស់មកចូលរួមបឹងកេតអង្គរតាំងពីឆ្នាំ២០១៣។”
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment