ស្តាយសក់បែបណា​ ទើបសមនឹងទម្រង់មុខរបស់លោកអ្នក?

Advertisements
មនុស្សកើតមកមានទម្រង់មុខខុសៗគ្នា ហើយខាងក្រោមនេះវិធីជ្រើសរើសម៉ូតសក់ឲ្យសមនឹងទម្រង់មុខរបស់មនុស្សម្នាក់ៗ៖ 1. មុខមូលហើយមានសក់ត្រង់៖ គួរទុកសក់ត្រឹមស្មា កាត់វាឲ្យស្តើង និង ស្មើ វានឹងជួយរំលេចឲ្យ ឃើញថ្ពាល់របស់អ្នកយ៉ាងស្រស់ស្អាត។ 2. មុខជ្រុងហើយមានសក់ត្រង់៖ លោកអ្នកអាចជ្រើសរើសម៉ូតសក់ដូចគ្នាទៅនឹងអ្នកមានមុខមូលដែរ។ 3. មុខរាងបេះដូងហើយមានសក់ត្រង់៖ លោកអ្នកគួរកាត់សក់ឲ្យខ្លី ​ហើយទុកខាងមុខវែងបន្តិច សម្រាប់វែកវាមកម្ខាង។ 4. មុខរាងពងក្រពើហើយមានសក់ត្រង់៖ គួរទុកសក់ខាងមុខឲ្យស្ថិតនៅលើភ្នែកបន្តិច។ 5. មុខមូលហើយមានសក់រួញ៖ អាចទុកសក់ឲ្យត្រឹមស្មា​​ ឬ លើស្មាបន្តិច ប៉ុន្តែគួរកាត់សក់ឲ្យរាងស្រួចកណ្តាលបន្តិច។ 6. មុខជ្រុងហើយមានសក់រួញ៖ គួរទុកសក់ត្រឹមស្មារ ដោយកាត់បន្តិចៗពីត្រចៀកចុះមក ហើយខាងមុខគួរទុកសក់ខ្លីបន្តិចឲ្យធ្លាក់លើថ្ងាស់។ 7. មុខរាងបេះដូងហើយមានសក់រួញ៖ ដោយសារតែមានថ្ងាស់ទូលាយ គួរកាត់សក់ឲ្យមានជាច្រើនសន្ទាប់។ 8. មុខរាងពងក្រពើហើយមានសក់រួញ៖ ទុកសក់ត្រឹមស្មា ហើយកាត់វាឲ្យមានជាច្រើនសន្ទាប់៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment