ប្រទេស សមាជិក សហភាពអឺរ៉ុប បានកំពុងរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងភេរវកម្ម ដែលបង្កការគំរាមកំហែងដោយក្រុមរដ្ឋឥស្លាម ISIS ដែលនេះជាការប្រកាសពីមន្ត្រីអនុវត្តច្បាប់ របស់សហភាពអឺរ៉ុប ហៅថា Europol ដែលពួកគេបានបើកមជ្ឈមណ្ឌលថ្មីមួយឈ្មោះថា មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអឺរ៉ុប (European Counter Terrorism Center)។ ការបង្កើតមជ្ឈមណ្ឌលនេះឡើយដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនៅទីក្រុង ប៉ារីស កាលពីខែវិច្ឆិកាកន្លងទៅ ដោយសម្រាប់មនុស្សរហូតដល់ទៅ ១៣០ នាក់ ហើយក្រុមរដ្ឋឥស្លាមជាអ្នកប្រកាសទទួលខុសត្រូវ។
Europol ថ្លែងថា អឺរ៉ុប បានកំពុងប្រឈមមុខ ទៅនឹងការគំរាមកំហែងខ្លាំង ក្នុងរង្វង់ពេល ១០ ឆ្នាំ ហើយក្រុមរដ្ឋឥស្លាម បានបង្ហាញឲ្យឃើញច្បាស់ថា ខ្លួនជាអ្នកដែលដឹកនាំការវាយប្រហារទ្រង់ទ្រាយធំនានានៅក្រៅតំបន់មជ្ឈិមបូព៌ា។ អាជ្ញាធរប្រឆាំងភេរវកម្មនៅ អឺរ៉ុប បានប្រឈមមុខនឹងការរិះគន់បន្ទាប់ពីមានការវាយប្រហារនៅ ប៉ារីស ដែលអាជ្ញាធរ ខ្វះទំនួលខុសត្រូវដែលធ្វើឲ្យពួកភេរវជន ឆ្លងចូលមកអឺរ៉ុប ពីសំណាក់ប្រទេស ស៊ីរី ដែលជាកន្លែងពួកគេទាំងនោះបានទទួលការបណ្ដុះបណ្ដាល ពីក្រុម ជីហាត ពីរបៀបនៃការ វាយប្រហារ អត្តឃាត។
ខណៈពេលដែលអឺរ៉ុប នៅមានបញ្ហាជាប់គាំងរឿងវិបត្តិជនភៀសខ្លួននោះ បញ្ហាសន្តិសុខតាមព្រំដែននៅតែជាសំនួរដែលមិនអាចឆ្លើយដដែល ហើយភេរវជនមួយចំនួនដែលមានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាមនោះ នៅតែអាចធ្វើដំណើរពីព្រំដែនប្រទេស មួយទៅព្រំដែនប្រទេសមួយទៀតដដែល។ ដូច្នេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអឺរ៉ុប មានគោលដៅ ផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែមានភាពល្អប្រសើរឡើងរវាងប្រទេសជាសមាជិកអឺរ៉ុបដើម្បីប្រឆាំងនឹងអំពើភេរវកម្មក្នុងរង្វង់ពេល ១០ ឆ្នាំ។
ប្រភព.Thebnews
0 comments:
Post a Comment