ខ្សែប្រយុទ្ធជនជាតិហុល្លង់ Elroy van der Hooft អាចនឹងមកលេងនៅនៅកម្ពុជាជាលើកទី៤
ខ្សែប្រយុទ្ធជនជាតិហុល្លង់ Elroy van der Hooft បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថារូបគេអាចនឹងត្រឡប់មកប្រកបអាជីពនៅកម្ពុជា ជាលើកទី៤ ប្រសិនបើរូបគេចរាចរជាមួយក្រុមរបស់កម្ពុជា (មិនបង្ហាញឈ្មោះ) បានសម្រេច។
សំណេររបស់កីឡាករវ័យ២៦ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីយើងខ្ញុំរឿងត្រឡប់មកកម្ពុជាវិញ ខ្ញុំចង់ឆ្លើយថាពាក្យចចាមអារ៉ាមនេះគឺពិតមែន ហើយខ្ញុំកំពុងចរចារជាមួយក្រុមបាល់ទាត់មួយនៅកម្ពុជាដើម្បីលេងម្តងទៀតលើទឹកដីកម្ពុជា ហើយប្រសិនបើការចរចាររលូនទៅមុខ សុបិន្តមួយនឹងក្លាយជាពិត ព្រោះខ្ញុំនឹកប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ និងជាពិសេសអ្នកគាំទ្រ»។
កីឡាករ Elroy ធ្លាប់បង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា ជាមួយក្លិបភ្នំពេញក្រោន កាលពីរដូវកាល២០១៣ ក្រោយមកទៀតរូបគេបានផ្លាស់ទៅកាន់ក្លិបចម្ការកៅស៊ូបឹងកេត (បឹងកេតអង្គរ បច្ចុប្បន្ន) ហើយបន្ទាប់មកទៀតអតីតកីឡាករយុវជនរបស់ក្លិប AFC Ajax នៅប្រទេសកំណើតរបស់ខ្លួនបានចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរបច្ចុប្បន្ន) នៅឆ្នាំ២០១៤៕


0 comments:
Post a Comment