អត់ការងារធ្វើសរសេរគំរាម សំលាប់ នាយរដ្ឋមន្ត្រី តាម Facebook ឥឡូវចូលគុកបានសម្រេច
ជនសង្ស័យ ម្នាក់ដែលមានឈ្មោះថា ម៉ាន់ សំអ៊ន់ អាយុ ២៥ ឆ្នាំ ត្រូវបាន សមត្ថកិច្ច ខេត្ត កំពង់ធំ ធ្វើការ ចាប់ខ្លួន កាលពីយប់ថ្ងៃ ទី៦ មករា ក្រោយពេលដែល ជនសង្ស័យរូបនេះ ធ្វើការ គំរាម សំលាប់ សម្តេច តេជោ នាយករដ្ឋមន្ត្រី តាមរយៈ គណនី Facebook របស់ខ្លួនមានឈ្មោះថា Som Orn Koko។ គួរបញ្ជាក់ផងដែរថា មកទល់នឹង ម៉ោង ៩ ព្រឹក ថ្ងៃទី ៨ មករា នេះ ជនសង្ស័យ ត្រូវបាន បញ្ជូនខ្លួន មកដល់ សាលាដំបូងរាជធានីភ្នំពេញ ហើយ៕


0 comments:
Post a Comment