ហង្សក្រហម Liverpool យកឈ្នះ Stoke City ក្នុងការប្រកួត Capital One Cup (០-១ ជើងទី១)
ក្នុងការប្រកួត Capital One Cup នៅយប់មិញនេះនៅទឹកដីរបស់ Stoke Ciry ហង្សក្រហម Liverpool បានយកឈ្នះ Stoke City ក្នុងលទ្ធផល ០ ទល់ នឹង ១ ដែលជាការប្រកួតជើងទី១ ហើយជើងទី២ ផងដែល នឹងចាប់ប្រកួតនៅ Anfield ទឹកដីរបស់ Liverpool នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បើ Liverpool ឈ្នះឬក៏ស្មើនឹងបន្តឡើងទៅដល់វគ្គផ្តាចព្រាត់ ដែលអាចជាមួយ Everton ឬក៏ Manchester City ដែលនឹងប្រកួតនេះនៅយប់ម៉ោង ៣ ទាបភ្លឺផងដែរ ។ Liverpool បានគ្រប់គ្រងបាល់បានយ៉ាងល្អនៅពាក់កណ្តាលតង់ទី១ ហើយក៏បានរកបានគ្រាប់បាល់ទី១ដោយកីឡាករ Jordon Ibe នៅនាទីទី ៣៧។
បន្ទាប់ពីសម្រាកតង់ទី១ Stoke City ក៏បានបើកការសម្រុកបកវិញដែលប៉ុន្តែមិនអាចទម្លុះខ្សែរការពារដ៏រឹងមាំរបស់ Liverpool រហូតដល់រងរបួសខ្សែការពារកណ្តាល Dejan Lovren ហើយបានត្រូវជំនួសវិញដោយ Lucas តែទោះជាយ៉ាងណាក៏មិនបានសម្រេចដែរ ធ្វើអោយចប់ការប្រកួតLiverpool យកឈ្នះ Stoke City ០-១ ។
ក្រោយពីចាញ់ West Ham ថ្មីៗនេះ Liverpool បានផ្លាស់ប្តូរទំរង់លេងគួរអោយចាប់អារម្មណ៍ផងដែរដោយដាក់កីឡាករ Christian Benteke ជាកីឡាករបម្រុង និង កីឡាករ Adam Lallana, Kolo Toure, Joe Allen starting ជាជម្រើស ១១ នាក់ដំបូងវិញ ។


0 comments:
Post a Comment