ភ្នំពេញក្រោន តែងតាំងលោក Oriol Mohedano ជាគ្រូបង្គោលថ្មីជំនួស Sam
ក្លិបភ្នំពេញក្រោនប្រកាសតែងតាំងលោក Oriol Mohedano ជាគ្រូបង្គោលឈុតធំថ្មីជំនួសលោក Sam Schweingruber សម្រាប់រដូវកាល២០១៦ ដោយសារស្ថានភាពរបស់លោក Sam មិនទាន់សះស្បើយពេញលេញដើម្បីចូលកាន់តំណែងវិញនៅឡើយ។ លោក Oriol ជនជាតិអេស្ប៉ាញដែលកាន់សញ្ញាបត្របង្វឹកកម្រិត A របស់ UEFA នឹងដឹកនាំការប្រកួតដំបូងរបស់ភ្នំពេញក្រោននៅថ្ងៃទី ៧ កុម្ភៈ។ បុរសវ័យ២៩ឆ្នាំរូបនេះមានស្រុកកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ លោកមានបទពិសោធច្រើននៅ អេស្ប៉ាញ, ស្វីស និង ហ្វាំងឡង់ និងបានជជែកគ្នាជាមួយលោក Sam ៦ខែមកហើយ មុនធ្វើដំណើរមកកាន់តំណែងនៅអាស៊ីជាលើកដំបូងជាមួយនឹងកុងត្រារយៈពេល១ឆ្នាំ៕
0 comments:
Post a Comment