Romantic Love: រឿង: តន្ត្រីបេះដូង (Music Love)

Advertisements
នេះជាលើកទីមួយហើយដែលនាងខ្ញុំចូលរួមកម្មវិធីផឹកសុីជាមួយមិត្តភក្ត្រនៅពេលយប់។ នីតា: នៅហាងនេះមានគេលេងហ្គីតា ហើយមានប្រុសស្អាតច្រៀងអោយស្តាប់ទៀតហ្នរអាស្រស់។ ស្រស់: ឡូយម៉េស តែកុំនៅយប់ពេកណា ខ្លាចម៉ាក់ call មកជេរគ្នា។ តារា: កុំភ័យអីចាំបងជូនទៅដល់ផ្ទះតែម្តង ញាំអោយសប្បាយទៅអូនៗ។ តារាជាមនុស្សប្រុសម្នាក់ដែលចិត្តបាន គេសង្ហាហើយក៏ត្រូវជាសង្សាខ្ញុំដែរ។ ចរិករបស់គាត់គឺចូលចិត្តញ៉ែស្រីៗបើទោះជាមានខ្ញុំជាសង្សាក៏ដោយ ប៉ុន្តែខ្ញុំស្រលាញ់គាត់ត្រង់គាត់ចេះយល់ចិត្ត ចេះលួងនិងចេះថ្នាក់ថ្នម។ នីតា: អាស្រស់ហែងកំពុងគិតអីហ្នឹង? ស្រស់: គ្នាស្តាប់បងម្នាក់ដែលពិការជើង ហើយលេងហ្គីតានោះអី។ គាត់លេងភ្លេងបានល្អនិងច្រៀងពិរោះទៀត មុខមាត់ក៏ស្រស់ស្អាត..គាត់សង្ហាដែរតែគាត់មិនមានលក្ខណះគ្រាប់គ្រាន់ កុំអីប្រហែលជាប្រុសស្អាតហើយឡូយមែនទែន។ បើខ្ញុំជាសង្សាគាត់ខ្ញុំនឹងសុំអោយគាត់ច្រៀងអោយខ្ញុំស្តាប់រាល់យប់តែម្តង។ នីតា: ចុះតារាគិតម៉េច? ទុកអោយគ្នាមែនសំលាញ់។ ស្រស់: បើញ៉ែបានយកទៅចឹង ហាស់ៗ។ នីតា: បានហើយ អញនិយាយលេងទេ។ តារា: នីតានិយាយលេង តែបងចូលចិត្ត។ ម៉ោះៗជល់មួយ កុំកាន់កែវយូរពេក។ នៅយប់នោះយើងបានញាំអីរហូតដល់យប់ជ្រៅ.. សំលេងហ្គីតានិងការច្រៀងរបស់បងប្រុសនោះធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ថ្លាណាស់ ខ្ញុំពិតជាចូលចិត្តបរិយាកាសបែបនេះណាស់។ ក្រោយមកខ្ញុំតែងហៅនីតា ឬតារាអោយជូនខ្ញុំទៅញាំអីនៅទីនោះជារឿយៗ។ នៅថ្ងៃមួយទូរស័ព្ទគេទាំងពីរមិនអាចទាក់ទងបាន ហើយដោយអព្សុកពេកខ្ញុំក៏សំរេចចិត្តទៅហាងដែលបងប្រុសនោះច្រៀងតែម្នាក់ឯង។ ខ្ញុំអង្កុយនៅតុមួយតែឯងស្តាប់ចំរៀងដែលខ្ញុំចូលចិត្ត ហើយបងប្រុសនោះហាក់ដូចដឹងមុនចឹង គាត់ក៏ច្រៀងបទមួយ “ចង់ទុកស្នាមថើបមួយក៏បងមិនព្រម”។ វាជាបទស្រីទេ តែដោយសារខ្ញុំសំណូមពរទើបគាត់រៀនលេងនឹងច្រៀងបទហ្នឹងជាពិសេស។ នៅថ្ងៃនោះដែរវាជាថ្ងៃដែលឈឺចាប់សំរាប់ខ្ញុំព្រោះនីតានិងតារាគេកំពុងអោបថើបគ្នានៅតុមួយទៀតក្បែរនោះ។ ខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្ញុំទាល់តែសោះទើបខ្ញុំដើរសំដៅទៅតុមួយដែលគេទាំងពីរកំពុងអង្គុយ។ ស្រស់: ម៉េចបានហែងធ្វើបែបនេះពួកម៉ាក់? ទូរស័ព្ទទាក់ទងមិនបានទាំងពីរអ្នកគឺមកចឹងសោះ។ នីតា: សុំទោសពួកម៉ាក គ្នាមិនចង់លាក់បាំងអែងទៀតទេ។ ខ្ញុំនឹងតារាបានស្រលាញ់គ្នាយូរហើយគ្រាន់តែខ្លាចចិត្តហែង ទើបមិនទាន់ហ៊ាននិយាយបើកចំហរ។ ស្រស់: បងតារា រឿងហ្នឹងកើតឡើងតាំងពីកាល? តារា: អោយបងសុំទោស។ នីតា: គ្នាសុំទោសផងពួកម៉ាក់គឺវាកើតឡើងបន្ទាប់ពីបងតារាជូនឯងដាក់ផ្ទះរួច។ យប់នោះយើងទាំងពីរអ្នកមិនបានទៅផ្ទះទេ..!! គឺ…គឺ… ចាប់តាំងពីយប់នោះមកយើងក៏ផ្តើមស្រលាញ់គ្នាទៅ។ សុំទោសណា..!! អោយបងតារាមកគ្នាមកណាអាស្រស់? ស្រស់: រវាងគេ និង អូនបងជ្រើសមួយណា? តារា: សុំទោសណា..បងមិនសម្យហ្នឹងអូនទេ។ តោះនីតាយើងទៅវិញ..!! និយាយត្រឹមនេះទឹកភ្នែកខ្ញុំក៏ស្រក់មកឡើងជោគថ្ពល់ដោយមិនដឹងខ្លួន។ ស្អប់ខ្លួនឯងដែលមិននឹកស្មានដល់.. មិត្តភក្ត្រនិងសង្សារបែរជាលួចលាក់បង្កើតភ្លើងស្នេហ៍ក្រោយខ្នង មិនក្រែងចិត្តលួចភិតបែបនេះ។ ខ្ញុំយំនៅនឹងតុហើយផឹកស្រាបៀរយ៉ាងច្រើន.. មិនយូរប៉ុន្មានក៏មានមនុស្សប្រុសភ្លែកមុខពីរបីនាក់ដើរសំដើរមករកខ្ញុំ តែត្រូវបានបងប្រុសដែលលេងហ្គីតានោះស្រែកខ្លាំងៗថាបទចំរៀងដែលមានចំណងជើងថា “ស្រលាញ់អូនគ្មានលក្ខខណ្ឌ” នេះគឺខ្ញុំផ្ញើរជួនពិសេសដល់នារីម្នាក់ដែលជាសង្សាខ្ញុំ នាងកំពុងអង្គុយញាំស្រាបៀរម្នាក់ឯងនៅតុនោះ (និយាយបណ្តើរចង្អុលមកតុខ្ញុំបណ្តើរ)។ ខ្ញុំក៏ងើយមុខឡើងហើយអង្គុយអោយត្រង់ខ្លួនរងចាំស្តាប់ចំរៀងដែលគាត់ច្រៀង សំលេងរប់គាត់ពឹតជាពិរោះធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ បន្ទាប់ពីគាត់ច្រៀងចប់ខ្ញុំក៏អញ្ចើញគាត់អោយមកអង្គុយតុជាមួយគ្នាជជែកគ្នាលេងពីនេះពីនោះ។ ស្រស់: បងឈ្មោះអី? ម៉េចក៏ហ៊ានប្រាប់គេថាខ្ញុំសង្សាបង? ពន្លឺ: ខ្ញុំឈ្មោះពន្លឺ..អោយខ្ញុំសុំទោសរឿងអម្បិញមិញផង ព្រោះមិនដឹងថាត្រូវនិយាយថាម៉េច។ ខ្ញុំឃើញគេមករញ៉េរញ៉ៃអាស្រស់នឹងណា។ ស្រស់: អា.. ម៉េចបានបងស្គាល់ឈ្មោះខ្ញុំ? ពន្លឺ: មកញាំនិងស្តាប់ចំរៀងនៅហាងនេះច្រើនដងហើយ ខ្ញុំលឺគេហៅអូនឯងថា អាស្រស់ៗ ហើយឈ្មោះនេះស្រួលហៅខ្ញុំក៏ស្គាល់ទៅ…!!! ចាប់តាំងពីពេលនោះមកខ្ញុំកាន់តែទៅញាំអី និងស្តាប់ចំរៀងដែលបងពន្លឺច្រៀងជាញឹកញាប់ តែអ្វីដែលជំរុញចិត្តខ្ញុំអោយទៅទីនោះច្រើនជាងគេនោះគឺ ស្មាមញញឹមរបស់មនុស្សប្រុសម្នាក់ដែលធ្វើអោយបេះដូងខ្ញុំញាប់ញរនឹងកក់ក្តៅ។ ខ្ញុំលង់ស្រលាញ់គាត់តាំងពីពេលណាក៏មិនដឹង តែមិនអាចប្រាប់គាត់បាន។ ស្រស់: ថ្ងៃនេះបងដូចប្លែក កើតអីមែន? ពន្លឺ: ប្រហែលចឹងហើយមើលទៅ ព្រោះថ្ងៃនេះជាថ្ងៃទី៌៩០ដែលខ្ញុំបានស្គាល់មនុស្សស្រីម្នាក់ ប៉ុន្តែគេមានសង្សារួចទៅហើយ។ ស្រស់: អូរ..អ្នកណាគេបង..គេប្រហែលស្អាតហើយទើបទាក់ទាញបងឯងបាន។ ពន្លឺ: គេជាមនុស្សស្រីសមញ្ញ ធម្មតាៗទេ។ តែបងទេ ដែលមិនសាកសម្យនឹងនាង មនុស្សពិការដូចបងគេមិនអាចមើលឃើញឡើយ។ ស្រស់: ប្រិសិនមនុស្សស្រីនោះជាខ្ញុំវិញ ខ្ញុំប្រាកដជាជ្រើសយកបងហើយ.. បងពិការកាយមែនពិតតែចិត្តបងមិនពិការនោះទេ ហើយថែមទាំងចិត្តល្អទៀតផង។ ពន្លឺ: និយាយមែនអត់? ស្អប់បងអត់ប្រសិនបើបងសុំអូនធ្វើសង្សារ? តាមពិតទៅនៅថ្ងៃដែលបងផ្ញើរបទចំរៀងអោយអូននោះគឺបងបានចាត់ទុកអូនជាសង្សារួចទៅហើយ គ្រាន់តែវាជាសង្សារក្នុងចិត្ត។ ស្រស់: បងឯងនិយាយពិតអត់? មិនខ្លាចខ្មាស់គេដែលមានអូនជាសង្សាទេហរ។ អូនធ្លាប់មានប្រវត្តមិនល្អទេ។ ពន្លឺ: ដឹងម៉េចបានបងឈ្មោះពន្លឺទេ ព្រោះបងជាពន្លឺដែលអូនអាចជឿជាក់បាន។ យើងរស់នៅក្នុងបច្ចុប្បន្ន និងថ្ងៃអនាគត មិនមែនអតិតកាលទេ។ គាត់និយាយរួចក៏លេងហ្គីតាមួយបទ “អរគុណអូនដែលស្រលាញ់បង”។ ខ្ញុំស្តាប់បទនេះបណ្តើរទឹកភ្នែកហូរចុះបណ្តើរ.. រំភើបពេកនិយាយមិនចេញ ខ្ញុំយំទាំងញញឹម ខ្ញុំពិតជាមានក្តីសុខណាស់សំរាប់ “តន្ត្រីបេះដូង” មួយនេះ។ បន្ទាប់ពីគាត់ច្រៀងចប់ខ្ញុំក៏ស្រែកខ្លាំងៗទៅមនុស្សទាំងអស់គ្នាថា “អូនចង់ប្រាប់ថា អូនស្រលាញ់បង ហើយស្រលាញ់រហូត”។ ខ្ញុំរត់ទៅអោបបងពន្លឺនៅលើឆាកដែលគាត់កំពុងច្រៀងដោយគ្មានភាពអៀនខ្មាស់អ្វីទាំងអស់។ “ការស្រលាញ់ដែលចេញពីទឹកចិត្ត ទើបជាការស្រលាញ់ពិតប្រាកដ”។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment