តើ​មហាសេដ្ឋី​លេខ ៣៥​ពិភពលោក Steve Ballmer មាន​ប្រវត្តិ​រក​ស៊ី​ដូច​ម្តេច​ខ្លះ​ក្នុង​ជីវិត​របស់​លោក?

Advertisements
តើ​មហាសេដ្ឋី​លេខ ៣៥​ពិភពលោក Steve Ballmer មាន​ប្រវត្តិ​រក​ស៊ី​ដូច​ម្តេច​ខ្លះ?    
លោក Steve Ballmer គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​អាមេរិក​ដ៏​ល្បី​ល្បាញ​មួយ​រូប ដោយ​លោក​ធ្លាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ក្នុង​នាម​លោក​ជា​សហ​ស្ថាបនិក​មួយ​រូប ពី​ខែ​មករា ឆ្នាំ ២០០០ ដល់​ខែ កុម្ភៈ​ឆ្នាំ ២០១៤។ បន្ថែម​ពី​លើ​នេះ​លោក​គឺ​ជា​ ម្ចាស់​ក្រុម​បាល់បោះ​ដ៏​ល្បី​មាន​ឈ្មោះ​ថា Los Angeles Clippers ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Los Angeles ។ មក​ដល់​ដើម​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​ទស្សនាវដ្តី Forbes ចាត់​ចំណាត់​ថ្នាក់​លោក​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​លើ​លោក​លំដាប់​លេខ ៣៥ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ ២១,៥ ពាន់​លាន​ដុល្លារ។ តើ​លោក Steve Ballmer មាន​ប្រវត្តិ​រក​ស៊ី​ក្នុង​វិស័យ​អាជីវកម្ម​យ៉ាង​ដូច​ម្តេច​ខ្លះ​ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ដូច្នេះ?

លោក Steve Ballmer កើត​នៅ​ថ្ងៃ​ទី ២៤ មិនា ឆ្នាំ ១៩៦៥ នៅ​ក្នុង​ទីក្រុង Detroit រដ្ឋ Michigan។ លោក Steve Ballmer បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​សង្គម​ដ៏​សម្បូរ​បែប​មួយ​គឺ Farmington Hill។ នៅ​ក្នុង​ឆ្នាំ ១៩៧៣ លោក​បាន​ចូល​រៀន​ថ្នាក់​ត្រៀម​មហាវិទ្យាល័យ ផ្នែក​វិស្វករ​ នៅ​សាកលវិទ្យាល័យ Lawrence Technological University។ លោក​បាន​បញ្ចប់​ការ​សិក្សា ពី​សាលា Detroit Country Day School និង​បាន​រៀន​ត្រៀម​បន្ថែម​ទៀត​នៅ​សាលា​ឯកជន​មួយ​ក្នុង​រដ្ឋ​ដោយ​លោក​ទទួល​បាន​ពិន្ទុ​ស្តង់ដារ​​ហៅ​ SAT ដល់​ទៅ ៨០០ ពិន្ទុ​ផ្នែក​គណិតវិទ្យា​ដើម្បី​ត្រៀម​ចូល​សាកលវិទ្យាល័យ។

លោក Steve Ballmer បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ Harvard។ ក្នុង​ពេល​កំពុង​សិក្សា​នៅ​ Harvard លោក​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ក្រុម​បាល់​ទាត់​ប្រចាំ​សាលា​មាន​ឈ្មោះ​ថា Harvard Crimson និង​ធ្វើ​ឲ្យ​កាសែត The Harvard Crimson និង​ធ្វើ​ការ​ឲ្យ​ខាង​សហគមន៍ Harvard Advocate។ ក្នុង​ពេល​ដំណាល​គ្នា​នោះ​ផង​ដែរ​លោក​បាន​រស់​នៅ​ក្នុង​អគារ​មួយ​របស់​សាលា​ជាមួយ​នឹង​លោក Bill Gates ផង​ដែរ។

នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​គណិតវិទ្យា​មួយ​លោក Steve Ballmer ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ពោល​គឺ​ខ្ពស់​ជាង​លោក Bill Gates ទៅ​ទៀត។ បន្ទាប់​ពី​នោះ​មក​លោក​បាន​ទទួល​ការងារ​ជា​ជំនួយ​ការ​ផលិត​ប្រចាំ​ក្រុមហ៊ុន Procter & Gamble អស់​រយៈ​ពេល​ពីរ ឆ្នាំ ដែល​ពេល​នោះ​ហើយ​លោក​បាន​ជួប​ជាមួយ​និង​លោក Jeffrey R. Immelt ដែល​ក្រោយ​មក Jeffrey​ បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន General Electric។

មក​ដល់​ឆ្នាំ ១៩៨០ លោក Steve Ballmer បាន​បោះបង់​ចោល​ការ​សិក្សា​របស់​លោក​នៅ​សាលា Stanford Graduate School of Business ដើម្បី​ទៅ​ចូល​រួម​ជាមួយ​នឹង Microsoft។ លោក​បាន​ក្លាយ​ជា​បុគ្គលិក​របស់ Microsoft ទី​៣០ ដោយ​ពេល​នោះ​លោក Bill Gates ជា​អ្នក​គ្រប់គ្រង។ លោក Steve Ballmer ត្រូវ​បាន​គេ​ផ្តល់​ប្រាក់​ខែ​ជូន ៥០ ០០០ ដុល្លារ ដើម្បី​ធ្វើ​ជា​ភាគរយ​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​។ នៅ​ពេល​ដែល​ក្រុមហ៊ុន Microsoft ត្រូវ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ឆ្នាំ ១៩៨១ លោក Steve Ballmer កាន់​កាប់​ភាគ​ហ៊ុន​ចំនួន ៨% ។ នៅ​ក្នុង​ឆ្នាំ ២០០៣ លោក Steve Ballmer បាន​លក់​ភាគហ៊ុន​របស់​លោក​ចំនួន ៨,៣% ហើយ​លោក​សល់​តែ ៤% នៃ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ​។

អស់​រយៈ​ពេល​ ២០ ឆ្នាំ​ជាមួយ​នឹង​ក្រុមហ៊ុន Microsoft លោក​ Steve Ballmer កាន់​តំណែង​ធំៗ​ជា​ច្រើន​ក្នុង​ក្រុមហ៊ុន ដែល​ធ្លាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ពី​ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០១៤ ទៀត​ផង។ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​បាន​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លោក Steve Ballmer និង លោក Bill Gates ត្រូវ​កាសែត The Wall Street Journal រាយការណ៍​ថា​មាន​ភាព​រកាំរកូស​គ្នា​ច្រើន។

ក្រោយ​ពី​ប្រកាស​ចូលនិវត្តន៍​ លោក Steve Ballmer នៅ​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ២០១៤ បាន​ទិញ​យក​ក្រុម​បាល់បោះ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​មាន​ឈ្មោះ​ថា Los Angeles Clippers ក្នុង​តម្លៃ​ទឹក​ប្រាក់ ២ ពាន់​លាន​ដុល្លារ ដោយ​លោក​បាន​ក្លាយ​ជា​ម្ចាស់​ក្រុម​បាល់​បោះ​មួយ​នេះ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ ១២ សីហា ឆ្នាំ ២០១៤។

ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment