​កំពូល​តារា​ថៃ​៥​នាក់ ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​និង​រូប​សម្រស់​ស្រស់​ស្អាត

Advertisements
តារា​ថៃ ​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​មាន​សម្រស់​ស្រស់​ស្អាត​ទាំង​ចាស់​ទាំងក្មេង ខណៈ​ដែល​អ្នក​ខ្លះ​ក៏​ក្លាយ​ជា​សេដ្ឋី​ទាំង​វ័យ​ក្មេង​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​តារា​ល្បី​ៗ​ចំនួន​៥​នាក់ ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាង​គេ​នៅ​ប្រទេស​ថៃ៖
៥. Baitoey Rsiam

Baitoey Rsiam ​ជា​តារា​ម្នាក់​ដែល​មាន​ឈ្មោះ​ល្បី​ជា​យូរ​ដែរ​មក​ហើយ។ ​នាង​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ​២០​លាន​បាត។ ​តារា​ចម្រៀង​រូប​នេះ ជិះ​ឡាន Benz ​នឹង​ប្រើ​ប្រាស់​របរ​របស់​ថ្លៃ​ៗ​ខ្លាំង​ណាស់។
៤. Mai Davika

Mai Davika ​ទើប​តែ​ទិញ​ឡាន​មួយ​តម្លៃ​ជាង​១០​លាន​បាត ។ តារា​សម្ដែង​រូប​នេះ ​កើត​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​គូរសម។ ដោយសារ​តែ​នាង​មាន​ទេពកោសល្យ​ខាង​សម្ដែង Mai Davika ​ទទួល​បាន​ការ​អញ្ជើញ​ពី​ផលិត​កម្ម​ជា​ច្រើន ខណៈ ដែល​ប្រាក់​ដែល​នាង​រក​បាន​ទាំង​អស់​គឺ​ទុក​នៅ​ម្ដាយ។
៣. Chompoo Araya
Chompoo Araya ​ជា​តារា​សម្ដែង ដែល​អាច​ចាត់​ទុក​ថា​សំណាង​ម្នាក់ ព្រោះ​នាង​ទើប​តែ​បាន​រៀបការ​ជាមួយ​សេដ្ឋី​វ័យ​ក្មេង​ដែល​មាន​ប្រាក់​វាល់​លាន​ឯ​ណោះ។ ចំពោះ​អាជីព​សម្ដែង​វិញ Chompoo Araya ​រក​បាន​មិន​តិច​ជាង​១០​លាន​បាត​ទេ ក្នុង​មួយ​ឆ្នាំ។ ចំណូល​នេះ ​បាន​ធ្វើ​ឱ្យ Chompoo Araya ​ក្លាយ​ជា​តារា​ម្នាក់​ដែល​មាន​ទ្រព្យ​ច្រើន។
២. Aum Patcharapa

Aum Patcharapa ​ក៏​មិន​ណយ​ដែរ ដោយ​នាង​មាន​គូ​កំណាន​ចិត្ត​ជា​អ្នក​រកស៊ី​ប្រាក់​វាល់​លាន​ឯ​ណោះ។ ចំណែក​ឯ​ការ​សម្ដែង​វិញ នាង​ជា​តួ​ស្រី​មួយ​រូប​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់។
១. Noon Woranuch

Noon Woranuch ​ជា​តារា​សម្ដែង​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ។ នាង​មិន​ត្រឹម​តែ​មាន​ឈ្មោះ​ល្បី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​មុខ​ជំនួញ​ផ្សេង​ទៀត​ផង​ដែរ ដូចជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ជា​ដើម។

Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment