តើលោក-អ្នកជឿទេ ថាអាងទឹកពេញ ប៉ុន្តែអ្នកចូលទៅក្នុងអាងមិនទទឹកជោគខ្លួន? វិចិត្រករអាហ្សង់ទីន លោក Leandro Erlich បានប្រើគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ខ្លួនក្នុងការបង្កើតអាងទឹក (Swimming Pool) ដែលមិនធ្លាប់មានពីមុនមកនេះ។
តាមពិតទៅវា ជាការច្នៃប្រឌិតបែបសិល្បៈ របស់លោក Leandro Erlinch សម្រាប់ការតាំងពិព័រណ៌ជាអចិន្ត្រៃយ៍នៅសារមន្ទីរក្នុងទីក្រុង Kanazawa ប្រទេសជប៉ុន។ អាងទឹកនេះ ត្រូវបានរចនាដូចជាអាងដែលមើលទៅមានទឹកពេញប្រៀប ប៉ុន្តែតាមពិតទឹកទាំងពីរស្ថិតនៅក្នុងកញ្ចក់ ហើយមនុស្សអាចដើរចូលទៅក្នុងអាងនោះ។
ស្នាដៃសិល្បៈនេះ មានការទាក់ទាញយ៉ាងខ្លាំងពីអ្នកទស្សនា ដោយពួកគេនាំគ្នាចូលទៅក្នុងអាង។ ការថតពីលើ មើលទៅហាក់ដូចជាពួកគេកំពុងដើរនៅក្នុងទឹកដោយសេរី និងគ្មានបញ្ហាអ្វីទាំងអស់។
បើសិនជាអាងមិនមែនស្ថិតនៅកន្លែងតាំងពិព័រណ៌ទេនោះ មនុស្សមួយចំនួនច្បាស់ជាខ្មាស់គេមិនខាន ដោយពួកច្រឡំដោះខោអាវ ហើយសំដៅលោតចូលទៅក្នុងអាង៕
សូមទស្សនាវីដេអូ៖
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment