បាត់ដំបង៖ ពឹងអោយមកជួយ ចាប់ទឹកកក ក្នុងពិធីមង្គល់ការ ដូចអោយមកវាយភ្ញៀវ មកស៊ីការ រត់ពេញរោងការ
បាត់ដំបង៖ ថាកុំចេះតែរកមនុស្សផ្តេសផ្តាសអោយទៅជួយចាប់ទឹកកកក្នុងពិធីមង្គលការ តែបានអង្គុយផឹកសីុស្រវឹងធ្លាក់ភ្នែកជាមួយភ្ញៀវហើយ តែភ្ញៀវនិយាយគងសម្តី គឺដេញវាយភ្ញៀវផ្អើលពេញរោងការអញ្ចឹង រឿងនេះបានកើតឡើង នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិកំរ៉ែង ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ លោក ទឹម ខាវ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុករុក្ខគីរីបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើម្ចាស់ដើមការបាន ពឹងពាក់ជនសង្ស័យឈ្មោះ ជា ជីវ័ន្ត យកមកជួយរត់តុដាក់ទឹកកក ឲ្យភ្ញៀវក្នុងពិធីមង្គលការ។ ក្រោយមកជនសង្ស័យ ជា ជីវ័ន្ត បានមកអង្គុយផឹកស្រាជាមួយភ្ញៀវ ពេលស្រវឹង ស្រាប់តែមានជម្លោះកើតឡើងជាមួយភ្ញៀវ ប៉ុន្តែភ្លាមៗនោះ ត្រូវបានក្រុមភ្ញៀវផ្សេងទៀតជួយទៅឃាត់។ លុះដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះឈ្មោះ ម៉ុន ចាន់រឿន ដែលជាភ្ញៀវក៏បានដើចេញពីរោងការ ស្រាប់តែជនសង្ស័យបានទាញដំបងឈើជ្រុងមកវាយលើ ជនរងគ្រោះចំនួន២ដំបង បណ្តាលឲ្យសន្លប់ ភ្លាមៗនោះ ភ្ញៀវការជាច្រើននាក់ បានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែមានគំនុំចាស់កន្លងមក៕
0 comments:
Post a Comment