រាជធានីភ្នំពេញ : ជាអ្នកសិល្បៈមួយរូប ព្រីម លីហ្សា បញ្ជាក់ថា នាងមិនមានអារម្មណ៍ខ្មាសអៀនទេ ពេលនាងចំហដើមទ្រូងបញ្ចេញសុដន់មូលក្បំរបស់នាងនោះ។ លីហ្សា បង្ហើបប្រាប់ថា នាងមានទំហំដើមទ្រូង ៣៨ ។ ពេលខ្លះ មាហាជនបានឃើញតារាសិចស៊ីរូបនេះ ស្លៀកពាក់ក្នុងឈុតអាវទ្រនាប់នោះ វាគឺជាការថតរូបផ្សាយពាណិជ្ជកម្មអាវទ្រនាប់ប៉ុណ្ណោះ។ ព្រីម លីហ្សា មានចំណុចទាក់ទាញច្រើនទៀតក្រៅពីដើមទ្រូង ហើយពីចំណុចទាក់ទាញនោះ នាងមានប្រុសៗតាមសុំស្នេហ៍ច្រើន ហើយឥឡូវនេះនាងចម្រាញ់បានបុរសម្នាក់ដែលជាមន្ត្រីរាជការមានវ័យ៣០ ឆ្នាំប្លាយហើយ។
កន្លងមក មានរូបថតសិចស៊ីរបស់ ព្រីម លីហ្សា ជាច្រើនសន្លឹកបានបង្ហាញនៅលើក្របទស្សនាវដ្តីក្នុងស្រុកមួយចំនួន។ ព្រីម លីហ្សា បានបញ្ជាក់ប្រាប់ថា រូបថតទាំងអស់នោះនាងថតនៅក្នុងស្ទីឌីយ៉ូផ្ទាល់ខ្លួនរបស់នាង។ នាងបាននិយាយថា ផ្ទះរបស់នាងនោះ ជាប្រាក់បានមកពីកម្លាំងញើសឈាមក្នុងការងារសិល្បៈ របស់នាង មិនមែនជាប្រាក់របស់បុរសណាម្នាក់ដែលនាងមានទំនាក់ទំនងស្នេហាជាមួយ នោះឡើយ។
និយាយដល់ការថតរូបនៅក្នុងស្ទីឌីយ៉ូផ្ទាល់ខ្លួននាង ព្រីម លីហ្សា បានបញ្ជាក់ប្រាប់ថា អ្នកដែលជួយតុបតែងមុខឲ្យនាង គឺប្អូនប្រុសដែលជាជំនួយការផ្ទាល់របស់នាង និងធ្វើសក់ដោយអ្នកជំនាញមកពីប្រទេសវៀតណាមម្នាក់។ នាងបានបន្ថែមថា នៅពេលថត ទោះបីជានាងត្រូវចំហដើមទ្រូងដូចជាសិចស៊ីបន្តិចក្តី ក៏នាងពុំមានអារម្មណ៍ខ្មាសអៀនដែរ ពីព្រោះនាងគិតថា នាងជាអ្នកសិល្បៈ៕



0 comments:
Post a Comment