១). ការរួមភេទធ្វើឱ្យធូរស្បើយការឈឺចាប់ក្នុងរាងកាយនៅពេលអ្នករួមភេទ៖ អ័កម៉ូនឈ្មោះ oxytocin ត្រូវបានបញ្ចេញក្នុងរាងកាយរបស់អ្នក ។ អ័កម៉ូននេះបង្កើននូវសមត្ថភាពទប់ស្កាត់ការឈឺចាប់ក្នុងរាងកាយរបស់អ្នក ។ អ័កម៉ូន oxytocin ត្រូវបានបញ្ចេញ ក្នុងកំឡុងពេល អ្នកឈានដល់ចំណុច
កំពូល និងក្រោយការឈានដល់ចំណុចកំពូល ។
កំពូល និងក្រោយការឈានដល់ចំណុចកំពូល ។
២). ចំពោះស្រ្ដី៖ ស្ថិតក្នុងការស៊ូទ្រាំ ចំពោះការឈឺចាប់ការរួមភេទ អ័កម៉ូននេះជួយបង្កើនសមត្ថភាពទប់ស្កាត់ការឈឺចាប់បានយ៉ាងល្អ ។ ស្រដៀងគ្នាហ្នឹងអ័កម៉ូនខាងលើនេះដែរ គឺមានអ័កម៉ូនមួយទៀត ឈ្មោះថា Endorphin បានបញ្ចេញក្នុងកំឡុងពេលរួមភេទ ។ ការបញ្ចេញនូវអ័កម៉ូននេះ មិនត្រឹមតែជួយកាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កើតនូវទិដ្ឋភាពផ្លូវចិត្ដវិជ្ជមាន ទៀតផង ។
៣). ការរួមភេទជួយកាត់បន្ថយ គ្រោះថ្នាក់នៃជំងឺបេះដូង៖ បុរសរួមភេទពីរដងក្នុងមួយសប្ដាហ៍ គឺប្រឈមទាបចំពោះគ្រោះថ្នាក់ នៃការកើតជំងឺបេះដូង បើប្រៀបធៀបជាមួយហ្នឹងមនុស្សរួមភេទត្រឹមម្ដង ក្នុងមួយខែ ឬអត់រួមភេទសោះ ។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយដោយទស្សនាវដ្ដីអាមេរិកសិក្សាពីជំងឺបេះដូង ដែលបានធ្វើការពិសោធន៍ទៅលើបុរសចំនួន ២.០០០នាក់ ប៉ុន្ដែការសិក្សាស្រាវជ្រាវនេះមិនទាន់អនុវត្ដចំពោះស្រ្ដីនៅឡើយទេ ។
៤). ការរួមភេទជួយគ្រប់គ្រងភាពតានតឹង៖ មនុស្សគ្រប់គ្នា ពិតជាធ្លាប់ទទួលបានបទពិសោធន៍ នៃអារម្មណ៍សុខស្រួល ពេលឈានដល់ចំណុចកំពូល ហើយអារម្មណ៍នេះ ក៏ជួយឱ្យគេងបានលក់ស្រួលដែរ ។ ការរួមភេទជាមួយដៃគូស្និទ្ធស្នាល និងដៃគូស្រលាញ់គ្នាខ្លាំង នឹងធ្វើឱ្យដៃគូរមានភាពជិតស្និទ្ធកាន់តែខ្លាំង ពោលគឺជួយកាត់បន្ថយភាពតានតឹងចំពោះគ្នា និងគ្ន ។ ការគាំទ្រពីមនុស្សជាទីស្រលាញ់សម្រេចបានតាមរយៈការរួមភេទ អាចជួយកាត់បន្ថយកម្រិត នៃភាពតានតឹង តែម្ដង ។
៥). មានប្រសិទ្ធភាពល្អចំពោះសុខភាពផ្លូវចិត្ដ៖ ការរួមភេទ ធ្វើឱ្យអ្នកមានភាពស្នឹទ្ធស្នាល ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ។ ទំនាក់ទំនងផ្លូវភេទ អាចជួយដោះស្រាយបញ្ហាផ្លូវចិត្ដបានជាច្រើន ពីព្រោះភាពស្និទ្ធស្នាល បានផ្ដល់ឱ្យនូវការថែរក្សាផ្លូវចិត្ដឱ្យស្ថិតនៅក្នុងកម្រិតដ៏ល្អប្រសើរមួយ ។ សេចក្ដីពេញចិត្ដសម្រេចបាន ពីការរួមភេទ ជួយជំរុញអារម្មណ៍របស់អ្នកឱ្យបានស្រស់ស្រាយ និងជួយបង្កើន ការគោរពខ្លួនឯង ។ មនុស្សដែលទទួលបានភាពស្និទ្ធស្នាលពីការរួមភេទ អាចមានការប្រាស្រ័យទាក់ទងយ៉ាងស្មោះត្រង់ជាមួយដៃគូរបស់ខ្លួន ហើយមានសមត្ថភាពកំចាត់ចោល បញ្ហាអារម្មណ៍អួលអាប់ទាំងពួងទៀតផង ។
៦). ដុតកម្ទេចកាឡូរី៖ អ្នកជំនាញបានធ្វើការប៉ានប្រមាណថា សកម្មភាពរួមភេទរយៈពេល ៣០នាទី អាចដុតកម្ទេចកាឡូរី បាន ១៥០ ទៅ២០០ កាឡូរី ឯណោះ គឺវាមានប្រសិទ្ធភាពក្នុងការដុតកម្ទេចកាឡូរីខ្ពស់ជាង កាលដែលអ្នករាំ ឬវាយកូនហ្គោល ទៅទៀត។ ចង្វាក់បេះដូងរបស់អ្នក ក្នុងអំឡុងពេលកើតក្ដីរំភើប ដោយការរួមភេទ ប្រៀបបានទៅហ្នឹងមនុស្ស លើកទម្ងន់យកសាច់ដុំ ឬដើរអញ្ចឹង ។ ហេតុដូច្នេះ វា សឱ្យឃើញថា ការរួមភេទជាប្រចាំ គឺជាសកម្មភាពដុតកម្ទេចកាឡូរី ដ៏ប្រសើរមួយ
សម្រាប់អ្នក ៕
សម្រាប់អ្នក ៕
0 comments:
Post a Comment