ចាន់ វឌ្ឍនាកា ​កំពុង​នាំ​មុខ​គេ ​ក្នុង​នាម​ជា​កីឡាករ​មាន​ប្រជាប្រិយភាព​បំផុត

Advertisements
ចាន់ វឌ្ឍនាកា ​កំពុង​តែ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ក្នុង​ការ​ប្រកួត​បោះឆ្នោត​ស្វែង​រក​កីឡាករ​ណា ដែល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ពោល​គឺ​នាំ​មុខ​ទាំង ប្រាក់ មុន្នីឧត្តម ​ស៊ន សៀវម៊ី ហែម ថុនវិទិនី ​ជា​ដើម។


គណៈកម្មាធិការ​​​ជាតិ​អូឡាំពិក​កម្ពុជា​ ហៅ​កាត់ NOCC ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន NagaWorld ​បង្កើត​ជា​ពាន​រង្វាន់​ជា​ច្រើន​រួមមាន ពាន​រង្វាន់​កីឡាករ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ឆ្នើម, ពាន​រង្វាន់​កីឡាករ​​ពិការ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ពិការ​ឆ្នើម, ​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម, ​ពាន​កីឡាករ​​​​ប្រជាប្រិយ​ឆ្នើម, ​ពាន​រង្វាន់​​​អត្ថបទ​​ព័ត៌មាន​ទាក់ទាញ​បំផុត​ ​និង​​ពាន​រង្វាន់​​រួប​ភាព​កីឡា​​ល្អ​ដាច់​​គេ។ ដោយ​ពាន​រង្វាន់​ទាំង​អស់​នេះ នឹង​ត្រូវ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​បោះឆ្នោត ដោយ​ស៊េរី។


ចំពោះ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​នេះ​ដែរ ​ពាន​រង្វាន់​កីឡាករ​មាន​ប្រជាប្រិយភាព​ជាង​គេ​ដែល NagaWorld ​បាន​ដាក់​ឱ្យ​អ្នក​គាំទ្រ​បោះឆ្នោត​លើ​បណ្ដាញ​សង្គម Facebook ​នោះ ​គឺ​កីឡាករ ចាន់ វឌ្ឍនាកា ​កំពុង​តែ​នាំ​មុខ​គេ​ខ្លាំង ដោយ​គិត​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មក​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​១៨​ខែ​នេះ​ឯណោះ ទើប​សម្រេច​យក​អ្នក​ឈ្នះ​តែ​ម្ដង៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment