ពិតទេដែលការរួមភេទញឹកញាប់ជួយរក្សាភាពវ័យក្មេងបាន ?
យោងតាមអ្នកជំនាញឱ្យដឹងថា ការរួមភេទទៀងទាត់ នឹងជួយឱ្យអស់លោកអ្នករក្សាភាពវ័យក្មេងបានយូរ ។
ការ សិក្សាស្រាវជ្រាវដែលធ្វើឡើងដោយវេជ្ជបណ្ឌិត David Weeks បានបង្ហាញថា បុរស និងស្ត្រី មានវ័យជ្រេបន្តិច ដែលសកម្មក្នុងជីវិតលើគ្រែ គឺអាចរក្សាសម្រស់របស់ខ្លួនឱ្យនៅស្រស់ក្មេងជាងអាយុពិត ចន្លោះពី៥ទៅ៧ឆ្នាំ ។
Weeks ដែលជាអតីតប្រធានផ្នែកចិត្តសាស្ត្រមនុស្សចាស់នៅមន្ទីរពេទ្យ Royal Edinbourgh Hospital បានថ្លែងថា មនុស្សគ្រប់វ័យទាំងអស់ គួរតែយល់ដឹងអំពីអត្ថប្រយោជន៍នៃជីវិតស្នេហា ដែលប្រកបទៅដោយសុខភាព ។ ក្តីសប្បាយ ក្ដីរីករាយដែលបានមកពីការរួមភេទ គឺជាផ្នែកដ៏សំខាន់មួយជួយរក្សាភាពវ័យក្មេង ។
ទន្ទឹមគ្នា នេះ ផ្នែកជីវសាស្ត្រក៏មានតួនាទីសំខាន់មួយផងដែរ ដោយហេតុថា នៅពេលរួមភេទ រាងកាយបានបញ្ចេញនូវ Endorphins ដែលជាសារធាតុគីមីញ៉ាំងឱ្យមនុស្សមានអារម្មណ៍ល្អ ។ លើសពីនេះទៀត សារធាតុគីមីនេះបានដើរតួក្នុងនាមជាថ្នាំបំបាត់ការឈឺចាប់ពី ធម្មជាតិ ជួយបន្ថយភាពតប់ប្រមល់ ធុញថប់ និងធ្វើឱ្យឆាប់ដេកលក់ ។
ម្យ៉ាង នៅពេលដែលមនុស្សកំពុងពុះកញ្ជ្រោលដោយក្តីស្រឡាញ់ (កំពុងរួមភេទ) អ័រម៉ូនធំធាត់ក៏បានបញ្ចេញមកដែរ ហើយដែលប្រការនេះ គឺអាចជួយរក្សាស្បែកមិនឱ្យប្រែប្រួល តួយ៉ាងដូចជាភាពជ្រីវជ្រួញតិចតួចជាដើម ៕

0 comments:
Post a Comment