ថ្លើមធំ​ហ៊ាន​ផ្លោះ​របង លូក​ស្ទាប​និង​ថើប ប្រដាប់ភេទ​ប្រពន្ធ​គេ ដល់​ក្នុង​បន្ទប់​

Advertisements
​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ ត្រូវ​​ស​មត្ថ​កិច្ច ចាប់​​ឃាត់​ខ្លួន ទាក់​ទិ​ន​​ក​រណី ប្រ​ទូស្ត​​កេរ្តិ៍​ខ្មាស តាមរ​យះ​ការ​លូក​​ ស្ទា​ប​​ប្រ​ដាប់​ភេទ ប្រ​ពន្ធ​​​គេ​​​ដ​ល់​​ក្នុ​ង​​ប​ន្ទប់ ពេល​​កំ​ពុង​ដេក​​លង់​លក់ កាល​ពី​វេ​លា​​ម៉ោង ០៤​និ​ង​៥​០ នា​ទី ថ្ងៃទី​​០១ ខែម​ករា ឆ្នាំ​​២០១៦ នៅចំ​ណុច​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហ​.​ស​.​រ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ទីលំនៅ​ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ មុខរបរ កម្មការិនី រោងចក្រ​ស៊ី​ណូ​។ ដោយឡែក​ជនល្មើស ដែល​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ច័ន្ទ បញ្ញា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បុខ​របរ​បុគ្គលិក ក្រុមហ៊ុន​បារី​។ នៅវេលា​កើតហេតុ ជនរងគ្រោះ កំពុងតែ​ដេក ក្នុង​បន្ទប់​តែម្នាក់ឯង ដោយ​មិនបាន​បិទទ្វារ ព្រោះ​ប្តី​ទើបតែ​ងើប ទៅ​បង់សំណាញ់ ពេលនោះ ស្រាប់តែ​ជនល្មើស បាន​ផ្លោះ​របង រួច​ដើរចូល​ទៅក្នុង​បន្ទប់ ដែល​ជនរងគ្រោះ កំពុងតែ​ដេក​លង់លក់​។​ ដោយ​មានឱកាស ​ជនសង្ស័យ បាន​ចាប់​អោបថើប និង​បាន​លាត់​សារុង ថើប​លិ​ត​ប្រដាប់ភេទ ជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ បាន​ភ្ញាក់​ទាន់ ស្មានថា​ជា​ប្តី​របស់ខ្លួន ពេល​បើកភ្នែក​មើល និង​ស្តាប់​សំលេង ទើប​ដឹងថា មិនមែនជា​ប្តី​របស់ខ្លួន ក៏បាន​ស្រែក​។ ពេលនោះ​ជនល្មើស បាន​រត់​ពី​បន្ទប់ មកដល់​ក្រៅ ផ្លោះ​របង​ចេញ​ក្រៅ តែ​ត្រូវបាន​អ្នកជិតខាង ចាប់​ឃាត់ខ្លួន ប្រគល់ជូន​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ខ្មៅ​។​ ​បន្ទាប់មក​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​សាកសួរ និង​បន្ត​​ចាត់ការ តាម​នីតិវិធី​។ យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ពុំបាន សារភាព ដូច​ការចោទប្រកាន់ របស់​ជនរងគ្រោះ​ឡើយ ដោយ​បញ្ជាក់ថា គឺ​ខ្លួន​គ្រាន់តែ បាន​ផ្លោះ​របង ចូលទៅ​ទារលុយ ដែល​ប្តី​របស់​ជនរងគ្រោះ បាន​ខ្ចី​ចំនួន ១០០​ដុល្លារ ប៉ុណ្ណោះ ព្រោះ​ហៅ​ពី​ក្រៅរបង​ផ្ទះ មិនមាន​អ្នកឆ្លើយ​៕ ​



Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment