ក្មេងអាយុក្រោម ៩ឆ្នាំមិនគួរលេងកុំព្យូទ័រទេ
តាមការសិក្សាថ្មីមួយដែលបានធ្វើឡើងដោយអ្នកវិទ្យាបានដាសតឿនដោយបញ្ជាក់ថា មិនគួរបណ្តែតបណ្តោយឲ្យក្មេង ដែលមានអាយុមិនទាន់ដល់ ៩ឆ្នាំ ប្រើប្រាស់ ឬលេងកុំព្យូទ័រនោះឡើយ ព្រោះ ខួរក្បាលនៅមិនទាន់អ ភិវឌ្ឍន៍ពេញលេញ ដែលជាហេតុធ្វើឲ្យទទួលផលប៉ះពាល់ដល់ខួរក្បាលក្មេង ដែលនៅមិនទាន់មានលំហ្នឹងប្រាកដប្រជា។ ក្មេងដែលមានអាយុចន្លោះ ១០ ទៅ ១៥ឆ្នាំ ដែលចូលចិត្តលេងកុំព្យូទ័រ បានសម្តែងឲ្យឃើញថា ការរៀនលេខ និងអក្សរមានការចុះខ្សោយ ជាងក្មេងដែលខិតខំរៀនសូត្រ ហើយមិនសូវប្រើប្រាស់កុំព្យូទ័រ រួមទាំងអាកប្បកិរិយា និងការនិយាយសំដី មិនសូវចេះគួរសម ចំពោះឪពុកម្តាយ ក៏ដូចជានៅក្នុងសង្គមផងដែរ៕
ប្រភព៖ គេហទំព័រព័ត៌មានសុខភាព ថ្ងៃទី ០៦ខែកុម្ភៈ ឆ្នាំ២០១២
0 comments:
Post a Comment