តាមធម្មតាក្អែបច្រើនរស់នៅកន្លែងដែលមានសភាពត្រជាក់ ហើយសើម បើត្រូវក្អែបខាំពិសរបស់ក្អែប នឹងធ្វើអោយស្បែកបរិវេណនោះឡើងហើម ក្រហម ឈឺពើត និងអាចស្ពឹក។ ករណីអ្នកខ្លះមានប្រតិកម្មខ្លាំងអាចក្ដៅខ្លួន ក្អួត និងមានអាការស្រឺត។ ប៉ុន្ដែពិសរបស់ក្អែបនៅតំបន់ប្រទេសយើងនេះមិនបណ្ដាលអោយបាត់បង់ជីវិតដោយផ្ទាល់នោះទេ។
បើក្អែបខាំបរិវេណដៃ ឬជើង ត្រូវដាក់អោយផ្នែកនោះនៅទាប។ ករណីត្រូវក្អែបខាំនៅម្រាមដៃ ឬម្រាមជើងត្រូវយកខ្សែ ឬក្រណាត់មករឹតនៅថ្នាំងម្រាម ជាការពារជាតិពិសសាយភាយពេញខ្លួន។ បន្ទាប់មកត្រូវលាងមុខរបួសដោយអាល់កុល ឬលាងដោយទឹកថ្នាំសម្លាប់មេរោគ រួចស្អំទឹកកក ដើម្បីបន្ថយការហើម និងទទួលទានថ្នាំបំបាត់ការឈឺចាប់។
ចាស់ៗបុរាណមានការព្យាបាលក្អែបខាំ ដោយការត្រាំមុខរបួសនៅក្នុងទឹកខ្មេះ ឬប្រើជ័រល្ហុងខ្ចី មកលាបពីលើមុខរបួសដើម្បីបន្ថយការឈឺពើត៕
ចាស់ៗបុរាណមានការព្យាបាលក្អែបខាំ ដោយការត្រាំមុខរបួសនៅក្នុងទឹកខ្មេះ ឬប្រើជ័រល្ហុងខ្ចី មកលាបពីលើមុខរបួសដើម្បីបន្ថយការឈឺពើត៕
0 comments:
Post a Comment