ខណៈរូបមួយសន្លឹកដែលមានដាក់រូបក្រុមតារាថៃ Nick ក្នុងរឿង Make Me Shudder ដោយមានប្រាសាទអង្គរវត្តនៅពីក្រោយនិងរូបអប្សរាខ្មោចឈរពីមុខ ត្រូវបានបង្ហោះល្បីពេញបណ្តាញ Facebook ។ លោក Nick ដែលជាតារាដើរតួបងធំស្ទាវក្នុងរឿង Make Me Shudder បានចេញមុខសូមទោសចំពោះរូបភាពដែលខ្លួនបានបង្ហោះលើ Facebook នោះហើយ។
សម្តីទាំងស្រុងរបស់ Nick ដែលបានបង្ហោះសូមអភ័យទោសចំពោះប្រជាជនខ្មែរទូទាំងប្រទេសនោះនិយាយដូច្នេះថា ៖ «ខ្ញុំពិតជាសូមទោសចំពោះរូបភាពដែលបង្ហោះ ដោយបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌របស់អ្នកទាំងអស់គ្នា [ពលរដ្ឋខ្មែរ]។ យ៉ាងណាក៏ដោយ ខ្ញុំនឹងឱ្យអ្នកដែលបង្កើតរូបនេះកែតម្រូវឡើងវិញចំពោះកំហុសទាំងនេះ។ រូបនេះពុំបានបង្កើតឡើងដោយផ្ទាល់ដោយក្រុម MMS នោះទេ។ វាត្រូវបានបង្កើតឡើងដោយស្ថាប័នមួយចំនួនជាថ្នូរនឹងប្រាក់ប៉ុណ្ណោះ។ នេះជាមេរៀនមួយគួរចងចាំ ហើយរូបនេះទៀតសោតនឹងមិនយកទៅប្រើឡើយ ដោយវាគ្រាន់តែជាគំរូមួយទុកសម្រាប់ពេលក្រោយប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាពលរដ្ឋខ្មែរទាំងអស់យល់និងអធ្យាស្រ័យចំពោះការឆ្គាំឆ្គងនេះ។ ក្នុងនាមខ្ញុំជាសមាជិកក្រុម MMS ពិតជាសោកស្តាយចំពោះអ្វីដែលខាងយើងបានធ្វើដោយពុំបានដឹងពីបញ្ហាដែលនឹងកើតឡើងហើយប៉ះពាល់ខ្លាំងបែបនេះ។
Home / កំសាន្ត /
ព័ត៌មានជាតិ
/ តាសម្តែងNickចេញមុខបកស្រាយនឹងសុំទោសចំពោះរូបដែលបានកាត់តរូបអប្សារខ្មែរក្នុងខ្សែភាពយន្តថ្មី
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)


0 comments:
Post a Comment