ចិន ៖ ថ្មីៗនេះភោជនីយដ្ឋាននៅចិនមួយកន្លែង កំពុងតែទាញប្រជាប្រិយភាព ពីសំណាក់មហាជនទូទៅ ក៏ដូចជាភ្ញៀវជាច្រើន ឲ្យទាក់ចិត្ត ចាប់អារម្មណ៍ចង់នាំទៅសាកល្បង ទទួលទានអាហារ ដោយសារតែនៅទីនោះ បានជួលអ្នកបម្រើស្រីស្អាតៗ ស្លៀកពាក់ឈុតប៊ីគីនីដើម្បីបម្រើភ្ញៀវ។
បើតាមប្រភពបានឲ្យដឹងថា ភោជនីយដ្ឋានចិនមួយកន្លែង ស្ថិតក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន បានបែកគំនិតធ្វើការប្រកួតប្រជែង ការរកស៊ីជាមួយបណ្តាភោជនីយដ្ឋានផ្សេងៗ ធ្វើយ៉ាងណាដើម្បីទទួលបានអថិជន ឬភ្ញៀវចូលមកទទួលទានអាហារឲ្យបានពេញៗហាង ដោយប្រើវិធីសាស្រ្តតិចនិកថ្មី តាមរយៈការជួលនារីវ័យក្មេងស្អាតៗ សាច់សស្រលូន ធ្វើជាអ្នករត់តុ ដោយផ្តល់សេវាកម្មយ៉ាងពិសេស ជួយបកសម្អាតគ្រឿងសមុទ្រ រួមមាន បង្កង បង្គា ក្តាម ជាដើម ដើម្បីជូនភ្ញៀវពិសាដែលលែងជាបញ្ហាសម្រាប់ភ្ញៀវទៀតឡើយ។
ទន្ទឹមនឹងនោះផងដែរ ភោជនីយ៍ដ្ឋានបើកបម្រើ អាហារគ្រឿងសមុទ្រនេះ បច្ចុប្បន្នកំពុងតែល្បីល្បាញ និងទទួលបានភ្ញៀវចេញចូលជាច្រើនផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសបុរសៗតែម្តង។
មិនតែប៉ុណ្ណោះ នារីៗវ័យក្មេងស្អាតៗទាំងអស់នោះ ភាគច្រើនក៏អាចទទួលបានលុយទឹកតែបន្ថែម (លុយធីប) ពីសំណាក់ភ្ញៀវចូលមកទទួលទាន បានគួរសមផងដែរ ៕







0 comments:
Post a Comment