ខឹងម្តាយមិនឲ្យរៀបការនឹងប្រុសដែលខ្លួនស្រឡាញ់ លេបថ្នាំសម្លាប់ខ្លួន

Advertisements
ត្បូងឃ្មុំ៖ នៅថ្ងៃទី 02-5-2016 វេលាម៉ោង 18:00 នាទី មានយុវតីម្នាក់ ឈ្មោះ អឿន ស្រីម៉ាច អាយុ 25 ឆ្នាំ ភេទស្រីមានទីលំនៅ ភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ បានធ្វើអត្តឃាត ដោយលេបថ្នាំ ហើយក៏ បានស្លាប់នៅពេលក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅម៉ោង 20:30 នាទី។
តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានសុំម្តាយ និងម្តាយមីង រៀបការជាមួយបុរសម្នាក់ដែលនាងស្រឡាញ់ តែម្តាយនិងម្តាយមីង បានបដិសេធន៍ថា ពួកគាត់មិន ទៅចូលរួមពិធីការនោះទេ ស្រាប់តែជនរងគ្រោះខឹងហើយឆ្លើយតបវិញថា បើមិនទៅនាងលេបថ្នាំសម្លាប់ខ្លួនហើយ ពេលនោះម្តាយក៍បានតបវិញថា បើកូនលេបថ្នាំម្តាយចងក សម្លាប់ខ្លួនដែរ។ ភ្លាមនោះស្រាប់តែកូនរត់ចូលបន្ទប់ ចំណែកម្តាយក៏រត់ទៅចងក ប៉ុន្តែត្រូវម្តាយមីងនិងអ្នកជិតខាងជួយម្តាយទាន់ពេល ។
បន្ទាប់ពីជួយម្តាយហើយ សាច់ញាត្តិនិងអ្នកជិតខាង មកជួយជនរងគ្រោះទៀត តែជួយមិនបាន ជនរងគ្រោះក៏បានស្លាប់នៅមន្ទរពេទ្យទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយលេបថ្នាំពិតមែន រួចក៏ប្រគល់សពជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។


13100888_237465319945130_3269595805708514651_n

13133251_237465316611797_8328989091291952248_n
13179076_237465309945131_8258612989172018898_n
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment