ទិត្យវិច្ឆិការ៖ ខ្ញុំតែងតែនិយាយថា អោយតែអ្នកសិល្ប:គឺជាបងប្អូនរបស់ខ្ញុំ
ពេលនេះខ្ញុំមានមតិបន្តិចទៅដល់បុគ្គលម្នាក់ដែលជាបុរសជាអតីតគូរស្នេហ៍របស់កញ្ញា វាន់ នីឡា សូមគិតឡើងវិញ ព្រោះទង្វើដែលអ្នកកំពុងតែធ្វើនេះកំពុងតែបំផ្លាញកិត្តយសនារីខ្មែរ នឹងកំពុងតែជាន់ឈ្លីប្រពៃណីនឹងវប្បធម៌របស់ជាតិខ្មែរយ៉ាងធ្ងន់ធ្ងរហើយ ។ ក្នុងខណះពេលនេះដែរខ្ញុំបាទសុំសំណូមពរដល់ក្រសួងវប្បធម៌និងតុលាការក្រុងភ្នំពេញជួយចាត់វិធានការទៅលេី
បុគ្គលម្នាក់នោះ ដេីម្បីផ្ដល់យុត្តិធម៌ដល់នារីខ្មែរនិងសិល្បះការីនីម្នាក់នេះផង ចូរកុំបណ្ដោយអោយពពួកមនុស្សអាក្រក់មកធ្វេីបាបពួកគាត់តាមរបៀបមិនថ្លៃថ្នូរបែបនេះទៀត ។
សូមអ្នកចងចាំថាអ្នកដែលមានប្រាក់ មិនប្រាកដថាអ្នកអាចធ្វេីបាបមនុស្សបានតាមចិត្តនោះទេ
ខ្ញុំបាទ ទិត្យ វិឆ្ឆិកា សុំសំណូមពរបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានមេត្តាឈប់
ស៊ែររូបរបស់ប្អូនស្រី វាន់ នីឡា ទៀតទៅ សូមអាសូរដល់រូបនាងដែលជានារីទន់ខ្សោយហេីយនាងក៏ជាជនជាតិខ្មែរយេីងដូចគ្នា សូមមេត្តាដោយអនុគ្រោះពីខ្ញុំបាទផងចុះ
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment